គ្រាប់បាល់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​លីក​កំពូល​អាមេរិក​​ ស៊ុត​ចូល​យប់​មិញ

គ្រាប់បាល់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​លីក​កំពូល​អាមេរិក​​ ស៊ុត​ចូល​យប់​មិញ

ខ្សែ​ប្រយុទ្ធ​​ក្រុម New York Red Bulls កីឡាករ Mike Grella បាន​បំបែក​កំណត់ត្រា​ស៊ុត​ចូល​ទី​ក្នុ​ងរយៈ​ពេល​លឿន​បំផុត​​ក្នុង​ប្រវត្តិសាស្រ្ដ​លីក​កំពូល​អាមេរិក Major League Soccer (MLS) អំឡុង​ពេល​ក្រុម​របស់​ខ្លួន ឈ្នះ Philadelphia Union ៤-១ នៅ Red Bull Arena យប់​មិញ​នេះ។

 

គ្រាប់បាល់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​លីក​កំពូល​អាមេរិក​​ ស៊ុត​ចូល​យប់​មិញ
 

 
កីឡាករ​វ័យ​២៨ឆ្នាំ បាន​ទទួល​បាន​បញ្ជូន​ថយ​ក្រោយ​របស់​កីឡាករ​ក្រុម Philadelphia ពេល​កែ​បាល់​ចាប់​ផ្ដើម​ការ​ប្រកួត រួច​រូប​គេ​ក៏​បណ្ដើរ​ទៅ​ស៊ុត​ជើង​ឆ្វេង ចូល​ទី​បាន​សម្រេច​ត្រឹម​៧វិនាទី​ប៉ុណ្ណោះ។ កំណត់ត្រា​ចាស់​​​ដែល​កាន់​ដោយ​​ Tim Cahill គឺ​មាន​រយៈ​ពេល​៨វិនាទី ពេល​ស៊ុត​ចូល​ទី​មួយ​គ្រាប់​ឲ្យ Red Bulls យកឈ្នះ Houston Dynamo ៣-០ កាល​ពី​ថ្ងៃ​ទី​២០ តុលា ២០១៣។
ចង់​ដឹង​យ៉ាង​ណា​នោះ សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

ដោយ៖ សុវត្ថិ

វីដេអូ៖ YouTube Major League Soccer