ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?


ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

ប្រិយមិត្ត​របស់​ Android ​​មួយ​ចំនួន​ប្រាកដ​ជា​ចង់​ដឹង​ជាក់​ជា​មិន​ខាន​ថា ​ទូរសព្ទ​​ណា​មួយ​ជា​ទូរសព្ទ​​ Android ល្អ​ផ្ដាច់​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ។ វិបសាយ​ AndroidPit បាន​ធ្វើ​ការ​ជ្រើស​រើស​ទូរសព្ទ​ Android ដែល​ល្អ​ជាង​គេ​ដោយ​​​គិត​ទៅ​តាម​ផ្នែក​នីមួយៗ​របស់​ទូរសព្ទ ហើយ​លទ្ធផល​គឺ​ទទួល​បាន​ដូច​ខាង​ក្រោម​នេះ៖

 

 

ល្អ​គ្រប់​សព្វ៖ Samsung Galaxy S6 Edge+

 

ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

​​​Galaxy S6 Edge+ ជា​ទូរសព្ទ​ប្រចាំ​ឆ្នាំ​មួយ​របស់​ក្រុមហ៊ុន​ Samsung ដែល​មាន​ចំណុច​ល្អ​គ្រប់​សព្វ​បែប​យ៉ាង​មិន​អាច​មើល​រំលង​បាន។ ត្បិត​ថា​វា​មាន​ទំហំ​ធំ​និង​តម្លៃ​រាង​ថ្លៃ​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​វិភាគ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ទៅ​ឃើញ​ថា​ វា​អាច​ផ្ដល់​នូវ​អ្វី​ដែល​ទូរសព្ទ​ដទៃ​មិន​អាច​ធ្វើ​ទៅ​បាន។ តាំង​ពី​ Processor ប្រភេទ​ octa-core ដ៏​លឿន​របស់​ Samsung, ​កាមេរ៉ា​ទំហំ​១៦​MP ព្រម​ទាំង​អេក្រង់​​កោង​ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​អាច​បង្ហាញ​រូបភាព​យ៉ាង​ច្បាស់​ទៀត​នោះ​ គឺ​សឹង​តែ​គ្មាន​គុណ​​​វិបត្តិ​សោះ​តែ​ម្ដង។

 

 

តម្លៃ​សម​នឹង​គុណភាព៖ Huawei Honor 7

 

ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

​​ជា​មួយ​នឹង​តម្លៃ​ត្រឹម​ប្រមាណ​៤០០​ដុល្លារ​ ប៉ុន្តែ​វា​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នឹង​ទូរសព្ទ​កំពូល​តម្លៃ​៧០០​ដុល្លារ​ទៅ​ហើយ។ វា​មាន​បំពាក់​មុខងារ​ ស្កេន​ក្រយៅដៃ​ ​ថាមពល​ថ្ម​ប្រើ​ប្រាស់​បាន​យូរ​ កាមេរ៉ា​ខាង​មុខ​មាន​បំពាក់​ភ្លើង​ LED និង​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​២០​MP ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​នេះ​កាន់​តែ​ពិសេស។

 

 

ថាមពល​ថ្ម​ល្អ​៖ Sony Xperia Z3

 

ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

ទោះ​បី​ជា​ Sony បាន​បញ្ចេញ​ទូរសព្ទ​​ស៊េរី​ថ្មី​​ប៉ុន្មាន​ម៉ូដែល​កាល​ពី​ពេល​កន្លង​ទៅ​ក្ដី​ ប៉ុន្តែ​ Xperia Z3 នៅ​តែ​ជា​ទូរសព្ទ​ដែល​មាន​ថាមពល​ថ្ម​​ល្អ​ជាង​គេ។ ថ្ម​ទូរសព្ទ​គឺ​ជា​ចំណុច​ពិសេស​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ហើយ​ Xperia Z3 នេះ​មិន​ត្រឹម​តែ​​មាន​គុណភាព​ល្អ​ជាង​ ត្រកូល​ Xperia គ្នា​វា​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​អាច​យក​ឈ្នះ​ទូរសព្ទ​ប្រចាំ​ឆ្នាំ​២០១៥​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ។

 

 

ការ​ផ្ដិត​យក​រូបភាព​ល្អ​៖ LG G4

 

ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

បើ​ប្រៀប​ធៀប​រវាង​កាមេរ៉ា​ LG G4 និង​ Galaxy S6 Edge+ ឃើញ​ថា​ S6 Edge+ ​មាន​ភាព​ប្រសើរ​ជាង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ប៉ុន្តែ​ Galaxy S6 ឬ S6 Edge មាន​តម្លៃ​ថ្លៃ​ជាង​ LG G4។ ទូរសព្ទ​ LG G4 បាន​បំពាក់​នូវ​កាមេរ៉ា​ដែល​ល្អ​ជាង​គេ​ក្នុង​ចំណោម​ទូរសព្ទ​ Android ដែល​មាន​តម្លៃ​សម​ល្មម។ វា​មាន​កាមេរ៉ា​ទំហំ​១៦MP ជា​មួយ​​មុខងារ​ laser auto-focus ដែល​អាច​ជួយ​ឲ្យ​ការ​ថត​រូប​ដែល​មាន​​ពន្លឺ​មិន​គ្រប់​គ្រាន់​បាន​ស្អាត​ល្អ​ និង​អាច​ធ្វើ​ការ​ auto-focus បាន​លឿន ហើយ​ក៏​មាន​នូវ​មុខងារ​ពិសេស​មួយ​ចំនួន​ទៀត​​ផង​ដែរ។

 

 

ទូរសព្ទ​ល្អ​តម្លៃ​ក្រោម​៤០០​ដុល្លារ៖ OnePlus 2

 

ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​នីមួយៗ​កាន់​តែ​មាន​តម្លៃ​ថ្លៃ​ឡើងៗ​ ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ OnePlus ជា​ដើម​នៅ​តែ​រក្សា​តម្លៃ​​ទូរសព្ទ​របស់​ខ្លួន​បាន​នៅ​ទាប។ កាល​ដែល​មាន​តម្លៃ​ទាប​នេះ​មិន​មែន​មាន​ន័យ​ថា ​មាន​សមត្ថភាព​អន់​នោះ​ទេ​ ពោល​គឺ​​សមត្ថភាព​ប្រហាក់​ហែល​នឹង​ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ដទៃ​ដែល​មាន​​តម្លៃ​ជិត​ពាន់​ដុល្លារ​ដែរ។​​​​​​​​
​​​​​​​​​​​

 

 

ទូរសព្ទ​ល្អ​តម្លៃ​ក្រោម​២៥០​ដុល្លារ៖ Moto G
ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

បើ​ក្រឡេក​មើល​ទូរសព្ទ​ដែល​មាន​តម្លៃ​ក្រោម​២៥០​ដុល្លារ​ ឃើញ​ថា ​មាន​ទូរសព្ទ​ល្អ​ជា​ច្រើន​ដែល​អាច​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​នេះ​ ប៉ុន្តែ​ការ​រួម​ផ្សំ​នៃ​តម្លៃ​ មុខងារ​ និង​ល្បឿន​​លឿន​​ជួយ​ឲ្យ​ Moto G ក្លាយ​ជា​ជម្រើស​ទី​មួយ។

 

 

ទូរសព្ទ​ល្អ​ទំហំ​តូច៖ Sony Xperia Z5 Compact

 

ទូរសព្ទ​ Android ណា​ដែល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​នេះ?

 

​Xperia Z5 Compact ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ណា​ដែល​មិន​ចូល​ចិត្ត​ទូរសព្ទ​ទំហំ​ធំ ព្រោះ​វា​មាន​ទំហំ​តូច​ល្មម​ងាយ​ស្រួល​កាន់​ និង​មាន​សមត្ថភាព​ល្អ​​ថែម​ទៀត​ផង។

 

 

ចុច​អាន៖ ស្ងាត់ៗស្មាតហ្វូន​របស់​ BlackBerry ដាក់​ឲ្យ​កុម្ម៉ង់​​ទិញ​ទុក​មុន​ ឯ​តម្លៃពេល​ចេញ​​លក់​ជិត​ ៩០០ ដុល្លារ​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidPit

​​