រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​បុក​រថ​យន្ត​ដឹក​ខ្សាច់​ពី​ក្រោយ​ បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់​ របួស​ធ្ងន់​ ២​នាក់

 បាត់ដំបង ៖ កាល​ពី​វេ​លា​ម៉ោង ៥ និង ១០ នា​ទី​ព្រឹក​ព្រ​លឹម​ថ្ងៃ​ទី ១៩ ខែ តុលា ឆ្នាំ ២០១៥  រថយន្ត​ដឹក​អ្នក​ដំ​ណើរ​ ក្រុម​ហ៊ុន​មេ​គង្គ អ៊ិច​ប្រេស​បាន​ធ្វើ​ដំ​ណើរ​ចេញ​ពី​បាត់​ដំ​បង​ ទៅ​បន្ទាយ​មាន​ជ័យ​បាន​បើក​រថយន្ត​ ១​គ្រឿង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់ចត​ស្ងៀម​ ពី​ក្រោយ ទិស​ដៅ​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ មាន​គ្រោះ​ថ្នាក់​ខ្លួន​ឯង និង​ស្លាប់ ២​នាក់ របួស​២​នាក់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេ​តុ នៅ​ចំ​ណុច​ភូ​មិ និង​ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំ​បង ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ៥និង១០នាទីព្រឹកព្រលឹម ថ្ងៃទី១៩ ខែតុ​លា​​ឆ្នាំ​ ២០១៥ នៅ​ចំ​ណុច​ភូ​មិ និង​ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំ​បង មាន​ករណី​គ្រោះ​ថ្នាក់ ​បង្ក​ឡើង​រវាង​រថយន្ត និង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ រួញ​ជាប់​នឹង​រថ​យន្ត​ និង​របួស​ធ្ងន់-​ស្រាល ប្រុស-​ស្រី ជា​ច្រើន​នាក់​ទៀត  សមត្ថ​កិច្ច​កំ​ពុង​ជួយ​សង្គ្រោះ​អ្នក​រងរ​បួស​ និង​ទា​ញ​យក​មនុស្ស​ដែល​ស្លាប់ ​ចេញ​ពី​ក្នុង​រថ​យន្ត ហើយ​ក៏​មិន​ទាន់​ដឹង ពី​អត្ត​សញ្ញា​ណ​ជន​រង​គ្រោះ​ រស់​នៅ​ទី​ណា​ដែរ […]