ព្រះ​ម​ហាក្ស​ត្រ​ខ្មែរ យាង​ចាក​ចេញ​ពី​កម្ពុ​ជា ទៅ​កាន់​ប្រ​ទេស​ វៀត​ណាម

ភ្នំពេញ៖ ​នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី  ១៩ ខែ តុលា ឆ្នាំ ២០១៥ នេះ​ព្រះ​មហាក្ស​ត្រ​ខ្មែរ​ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោ​ត្តម សី​ហ​មុ​នី ​បាន​យាង​ចាក​ចេញ​ពី​ប្រ​ទេស​​កម្ពុជា​ហើយ ដើ​ម្បី​ទៅ​បំ​ពេញ​ទស្សន​កិច្ច​នៅ ប្រ​ទេស​​វៀត​ណាម​រយៈ​ពេល ៤​ថ្ងៃចាប់​ពី​ថ្ងៃ  ១៩ ខែ តុលា រហូត​ដល់​ថ្ងៃ​ទី ២២ ខែ តុលា ។ ព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ យាងទៅកាន់ប្រទេសវៀតណាម មានការអញ្ជើញយាងព្រះរាជដំណើរដោយ ស ម្តេច ហេង សំរិន ប្រ​ធាន​រដ្ឋ​ស​ភា សម្តេច​វិ​បុល​ភក្តី សាយ​ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​ សម្តេច​តេ​ជោ ហ៊ុន សែន នាយក  រដ្ឋមន្រ្តី នៃកម្ពុជា សម្តេចក្រឡាហោម ស ​ខេង ​ឧប​នា​យក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ ព្រះ​រាជ​ញា​តិ​វង្ស​មន្រ្តី ព្រះបរមរាជវាំង និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជា​ច្រើន​រូប​ផ្សេង​ទៀត ។ យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ […]