សម្តេច​ហ៊ុន សែន​៖ កម្ពុជា​ពុំ​​មាន​​កា​រ​ស្នង​​តំ​​ណែង​​ពី​​ឪ​ពុក​​ទៅ​​កូន ដូច​​កា​រ​តែង​​តំាង​​ព្រះ​​រាជ​​ទា​​យាទ​ ក្នុង​​ប្រ​​ទេស​​រា​​ជា​​និ​​យម​​ទេ​​

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ករ​ដ្ឋ​មន្រ្តី​នៃ​កម្ពុជា​បាន​បញ្ជាក់​ជំ​ហ​យ៉ាង​ច្បាស់​ជា​សា​ធារ​ណៈ​ ថា​ការ​ជ្រើស​រើស​នាយ​ករដ្ឋ​មន្រ្តី​ នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​បោះ​ឆ្នោត​តាម​ច្បាប់ ​នៃ​របប​ប្រ​ជា​ធិប​តេ​យ្យ ហើយ​ពុំ​មាន​ការ​ស្នង​តំ​ណែង​ពី​ឪ​ពុក​ទៅ​កូន ដូច​ជា​ការ​តែង​តំាង​ព្រះ​រាជ​ទា​យាទ ក្នុង​ប្រ​ទេស​រា​ជា​និ​យម​មួយ​ចំ​នួន​នោះ​ទេ ។ ការបញ្ជាក់ជំហរ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃ​សាក​ល​វិ​ទ្យា​ល័យ​វេ​ស្ទើន​ នៅ​វិទ្យា​ស្ថាន​ជា​តិអប់​រំ​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ តុលា នេះ​ខណៈ​ដែល​ទូរ​ទស្សន៍​អូ​ស្ត្រា​លី បាន​សួរ​ទៅ​កាន់​លោក ​ហ៊ុន ម៉ា​ណែត​ ថា​តើ​ចង់​ស្នង​តំ​ណែង​ពី​ឪ​ពុក​ឬ​អត់​? សម្តេច ​បាន​មាន​ប្រ​សាស​ន៍​បញ្ជាក់​ថា “ប្រទេស​ប្រ​ជា​ធិប​តេយ្យ​ អា​ណា​ទៅ​ស្នង​ ប្រ​ទេស​ប្រ​ជា​ធិប​តេ​យ្យ​ វា​ទៅ​ជា​ស៊ី​សង​លើ​ការ​បោះ​ឆ្នោត​ វា​មិន​ចំ​នុះ​ទៅ​លើ​ការ​ផ្ទេរ ដូច​ជា​ការ​តែង​តំាង​ព្រះ​រា​ជ​ទា​យាទ​ ឲ្យ​ស្នង​រាជ្យ​ជំ​នួស​ ដូច​ប្រ​ទេស​រា​ជា​និ​យម​ សូ​ម្បី​តែ​ព្រះ​មហា​ក្សត្រ​នៅ​ប្រ​ទេស​យើង ​គឺ​ប្រ​ទេស​របស់​យើង រា​ជា​និ​យម​ជ្រើស​តាំង ព្រះ​មហាក្ស​ត្រ​គ្មាន​សិទ្ធិ​ តែង​តំាង​ព្រះ​រា​ជ​ទា​យា​ទ​ឲ្យ​គ្រងរាជជំនួសនោះទេ អ្នកដែលជ្រើសរើស ព្រះមហាក្សត្រ គឺក្រុមប្រឹក្សារាជ្យសម្បត្តិនោះទេ ត្រូវយល់ន័យត្រង់កន្លែងហ្នឹង”។   សម្តេចបានមានប្រសាសន៍ បញ្ជាក់បន្ថែមទៀតថា “កន្លងមក អ្នកខ្លះបំផុស សុទ្ធតែ ខ្លះ […]