វិហារ​អាយុ៤០០ឆ្នាំដែល​គេ​ភ្លេចបាត់​ ផុស​ឡើង​ក្រោយ​ទឹក​ស្រក


វិហារ​អាយុ៤០០ឆ្នាំដែល​គេ​ភ្លេចបាត់​ ផុស​ឡើង​ក្រោយ​ទឹក​ស្រក

វិហារ​គ្រិស្ត​​មួយ​​កន្លែង ​បាន​ផុស​ឡើង​កណ្ដាល​ផ្ទៃ​ទឹក​ទន្លេ Grijalva ប្រទេស​ម៉ិកស៊ីកូ ក្រោយ​តំបន់​នេះ​ជួប​គ្រោះ​រាំងស្ងួត​ស្រក​ទឹក​ជម្រៅ ២៥ម៉ែត្រ។

 

វិហារ​អាយុ៤០០ឆ្នាំដែល​គេ​ភ្លេចបាត់​ ផុស​ឡើង​ក្រោយ​ទឹក​ស្រក


លោក Leonel Mendoza ចេញ​នេសាទ​រៀង​រាល់​ថ្ងៃ​​នៅ​ម្ដុំ​អាងស្តុកទឹក Nezahualcoyotl  ​​​​ព័ទ្ធ​ជុំ​វិញ​ដោយ​ព្រៃ​ឈើ និង​ជួរ​ភ្នំ នៅ​រដ្ឋ Chiapas ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិកស៊ីកូ ជា​អ្នក​​បាន​ឃើញ​ទិដ្ឋភាព​នេះ​មុន​គេ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ​មាន​អ្នក​​ដំណើរ​ជាច្រើន​អន្ទះសា​ចង់​ចេញ​ទៅ​មើល​ផ្ទាល់​ភ្នែក នូវ​វិហារគ្រិស្ត​​បុរាណ​មួយ​នេះ។

វា​ជា​លើក​ទីពីរ​ហើយ ដែល​ទឹក​ស្រក​ឲ្យ​ឃើញ​វិហារ ក្រោយ​ទឹក​ជន់​លិច​ក្នុង​អាង​តាំង​ពី​​ឆ្នាំ ១៩៦៦ ។ ក្នុង​ឆ្នាំ ២០០២ ​​​កម្ពស់​ទឹក​ទាប អ្នក​ទស្សនា​អាច​ដើរ​ក្នុង​វិហារ​ បាន​ម្ដង​ហើយ។ ​វា​មាន​ទីតាំង​ស្ថិត​នៅ​តំបន់ Quechula  ​និង​ត្រូវ​បាន​សាងសង់​ដោយ​លោក​សង្ឃ​មួយ​ក្រុម ​ដឹក​នាំ​ដោយ Friar Bartolome de la Casas ​​ ដែល​បាន​ទៅដល់​តំបន់​នេះ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី ១៦។

 

វិហារ​អាយុ៤០០ឆ្នាំដែល​គេ​ភ្លេចបាត់​ ផុស​ឡើង​ក្រោយ​ទឹក​ស្រក
 

វិហារ​នេះ​មាន​ប្រវែង​ ៦១ម៉ែត្រ ទទឹង ១៤ម៉ែត្រ កម្ពស់​ជញ្ជាំង ១០ម៉ែត្រ និង​ក្លោង​ទ្វារ​ចូល​កម្ពស់ ១៦ម៉ែត្រ។ វា​ត្រូវ​បាន​គេ​បោះ​បង់​ចោល​​​នៅ​ចន្លោះ​ឆ្នាំ ១៧៧៣ ដល់ ១៧៧៦។ នេះ​បើ​តាម​ស្ថាបត្យករ លោក Carlos Navarete ដែល​ធ្វើការ​ជាមួយ​អាជ្ញាធរ​ម៉ិកស៊ីកូ៕

 

វិហារ​អាយុ៤០០ឆ្នាំដែល​គេ​ភ្លេចបាត់​ ផុស​ឡើង​ក្រោយ​ទឹក​ស្រក
 

វិហារ​អាយុ៤០០ឆ្នាំដែល​គេ​ភ្លេចបាត់​ ផុស​ឡើង​ក្រោយ​ទឹក​ស្រក
 

ចុចអាន៖ ព្រះវិហារព្រះកែវមរកត កន្លែងទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅ​ភ្នំពេញ

ចុចអាន៖ វិហារសួគ៌​សំបូរ​​ក្មេង​សុំទាន នៅ​ថ្ងៃចុង​សប្ដាហ៍​ ​
 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ metro
​​​