Mourinho និង Wenger បង្ហាញ​ទំនុក​ចិត្ត​ដូច​គ្នា​ក្នុង​ Champion League សប្តាហ៍​នេះ

ក្រោយ​ឈ្នះ​ដូច​គ្នា​ក្នុង​ក្រប​ខណ្ឌ Premier League លោក Jose Mourinho គ្រូ​បង្វឹក​ក្លិប​តោ​ខៀវ Chelsea និង លោក Arsene Wenger គ្រូ​បង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal សុទ្ធ​តែ​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា ក្រុម​មក​ពី​ប្រទេស​អង់គ្លេស​ទាំង​ពីរ​នេះ នឹង​ឈ្នះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល Champion League សប្តាហ៍​នេះ រៀងៗ​ខ្លួន។

Mourinho-and-Wenger

ក្លិប​តោខៀវ Chelsea របស់​លោក Jose Mourinho​ នឹង​ត្រូវ​ជួប​ក្រុម Dynamo Kiev ក្នុង​​ប្រទេស​អ៊ុយ​ក្រែន​ នៅ​​រាត្រី​ថ្ងៃ​អង្គារ​នេះ ដោយ​ដឹង​ថា ការ​​បរា​ជ័យ​នឹង​នាំ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ទៅ​លើ​ឱកាស​​របស់​ពួក​គេ​ ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​ពី​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ពូល G​។

Chelsea បាន​កត់​​បន្ថយ​សម្ពាធ​​ផ្សេង​ៗ​ទៅ​លើ​លោក Mourinho តាម​រយៈ​ការ​ផ្តួល​ក្រុម Aston Villa ក្នុង​លទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​​សៅរ៍។

ក្រុម​ម្ចាស់​ជើង​ឯក​អង់​គ្លេស​មួយ​នេះ មិន​ដែល​រង​បរា​ជ័យ​ជាប់​ៗ​​គ្នា​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​​ឡើយ ប៉ុន្តែ នៅ​មុន​ការ​ប្រកួត​លើក​ទី ​៦ ​ក្នុង​រយៈ​ពេល ​១៩ ​ថ្ងៃ លោក Mourinho បាន​ឲ្យ​ដឹង​​ថា ការ​រង​បរា​ជ័យ​មួយ​ផ្សេង​ទៀត​អាច​នឹង​កើត​ឡើង​។

ដោយឡែក លោក Arsene Wenger ជឿជាក់​ថា ការ​ទទួលជ័យជម្នះ ៣-០ របស់​ក្រុម​លោក​នៅលើទឹកដី​ក្រុម Watford កាល​ពី​ថ្ងៃ​សៅរ៍គឺជាការ​ត្រៀម​លក្ខណៈ​ដ៏ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ប្រកួត​ ក្របខ័ណ្ឌ Champions League ដ៏​សំខាន់​នៅ​រាត្រី​ថ្ងៃ​ស្អែក​នេះ​ជាមួយ​នឹង​ក្រុម Bayern Munich​។

ក្រុមកាំភ្លើង​ធំមួយ​នេះ មិន​ទាន់រកបាន ១ ពិន្ទុ​នៅ​ឡើយ​ទេ​ក្នុង​យុទ្ធនាការ​អឺរ៉ុប ក្រោយពី​បាន​រងបរាជ័យ​ក្រោម​ស្នា​ដៃក្រុម Dinamo Zagreb និង Olympiakos នៅរដូវ​កាល​នេះ​​៕