​ភ្នាក់ងារ​កោះសន្តិភាព​​​​​​យកប្រាក់​​សប្បុរស​ជន​ទៅជួយ​​​ដល់​ទារក​​កើត​បាន​៣ម៉ោង​ដែលម្តាយ​យក​ទៅ​​បោះ​ចោល

​ខេត្ត​កំពត ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ តុលា ​២០១៥​ នេះ​ ភ្នាក់ងារ​​សារ​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្ត​កំពត-កែប ​​​បាន​យក​​ប្រាក់​ចំនួន​៧០.០០០​រៀល ​​របស់សប្បុរស​ជន​ទៅ​​ជួយ​ឧបត្ថម្ភ​ដល់​ទារក​​​ដែល​​​កើត​បាន​៣​ទៅ​៤​ម៉ោង​ ត្រូវ​ម្តាយ​យក​ទៅ​បោះ​ចោល​នៅ​លើ​ទួល​ដាំដំឡូង​ កាល​ពី​វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹកថ្ងៃ​ទី១៥ តុលា ២០១៥ ស្ថិត​ក្នុង​ភូមិ​​ភ្នំ​លាវ ឃុំ​ភ្នំ​លាវ ស្រុក​ដំណាក់​ចង្អើរ ​ហើយ​ត្រូវ​បាន​លោកអធិការ​ស្រុក​ដំណាក់​ចង្អើរ​​ រើស​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ទុក​ដូច​កូន​បង្កើត​​​​​​​​​​​​​​​​​​​​​​​​​​​នោះ ។

ឥឡូវ​ទារក​ខាង​លើ​​នេះ​ មាន​​ជំងឺក្តៅ​​ខ្លួន ត្រូវ​បាន​លោក​អធិការ​​ស្រុក​និង​​ភរិយា​​​នាំយក​ទៅ​​សម្រាក​ព្យាបាល​​ជំងឺ​​អស់​រយៈពេល​២​ថ្ងៃ​ហើយ​ ​នៅ​ក្នុង​មន្ទីរពេទ្យ​អនុស្សាវ​រីយ៍ ស៊ុន​យ៉ា​ឃៀ​ល ( ហៅ​មន្ទីរពេទ្យ​ចំការ​ដូង​) ​ស្ថិត​ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ​ស្រុក​ទឹកឈូ​​ ​៕​

  • ​ភ្នាក់ងារ​កោះសន្តិភាព​​​​​​យកប្រាក់​​សប្បុរស​ជន​ទៅជួយ​​​ដល់​ទារក​​កើត​បាន​៣ម៉ោង​ដែលម្តាយ​យក​ទៅ​​បោះ​ចោល已关闭评论
  • 204 views
  • Hide Sidebar
    A+
Publish on:2015/10/19  Category:​អន្តរជាតិ