សម្តេច​ហ៊ុនសែន ចេញ​ឯកសារ ៧ ទំព័រ ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព ថ្ងៃ​២៣ តុលា ខួប​ទី​២៤

ភ្នំពេញ: ​ក្នុង​ខួប​លើក​ទី​២៤ ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា នៅ​ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានចេញ​នូវ​ឯកសារ ៧ ទំព័រ ជា​ភាសា​ខ្មែរ អមដោយរូបថត និងឯកសារ​កិច្ចព្រមព្រៀង​មួយចំនួនទៀត​។ ក្រៅពីនោះ លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នៅ​រសៀល​ថ្ងៃទី​១៩​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន បានសរសេរថា "​ការពន្យល់​បកស្រាយ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន និង អតីត​ព្រះមហាវីរៈក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក្នុងការ​ស្វែង​រក​ដំណោះស្រាយ សន្តិភាព និង​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨៧ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ចងចាំ​ជានិច្ច​នូវ​បូជនីយកិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​​របស់​​ប្រមុខ​​ដឹកនាំ​​កម្ពុជា​"​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​របស់​សាកលវិទ្យាល័យ វេ​ស្ទើ​ន កាលពី​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏បាន​បញ្ជាក់ថា ចាប់ពី​ពេល​នេះ​​តទៅ សម្តេច​នឹង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទប់ទល់​នឹង​អ្នក​ដែល​វាយប្រហារ​សម្តេច​ក​ន្ល​ង​មក​។ សម្តេច​ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ ក៏បាន​ប្រកាស​ពី​ការ​ផ្សព្វផ្សាយ​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ផងដែរ​៕​

សម្តេច​ហ៊ុនសែន ចេញ​ឯកសារ ៧ ទំព័រ ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព ថ្ងៃ​២៣ តុលា ខួប​ទី​២៤

សម្តេច​ហ៊ុនសែន ចេញ​ឯកសារ ៧ ទំព័រ ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព ថ្ងៃ​២៣ តុលា ខួប​ទី​២៤
សម្តេចនាយករដ្ឋមន្ត្រ ហ៊ុនសែន និងសម្តេចព្រះ នរោត្តម សីហនុ ព្រមទាំងភាគី​ពាក់ព័ន្ធ និងបណ្តាតំណាងប្រទេស​នានា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១
 ( រូបភាពពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុនសែន )
សម្តេច​ហ៊ុនសែន ចេញ​ឯកសារ ៧ ទំព័រ ដើម្បី​អបអរសាទរ​ទិវា​សន្តិភាព ថ្ងៃ​២៣ តុលា ខួប​ទី​២៤