ស្លាប់​៤​របួសធ្ងន់​និង​ស្រាល​១៣ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៩ តុលា​

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៨​លើក យប់ ២​លើក បណ្តាលអោយមនុស្ស​ស្លាប់ ៤​នាក់​(​ស្រី ២​នាក់​) អ្នករបួសធ្ងន់ ១០​នាក់​(​ស្រី​២​នាក់​) និងរបួសស្រាល ៣​នាក់​(​ស្រី​១​នាក់​) នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​។ នេះ​បើយោងតាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បានអោយដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៤​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿងនិង​ថ្មើរជើង ៣​នាក់ ។​

​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ដដែល​បាន​បន្តថា មូល​ហេតុដែលបណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៦​លើក បត់​គ្រោះថ្នាក់​១លើក មិន​គោរព​សិ​ទិ្ធ ១​លើក  ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ៦​នាក់​(យប់​) ។​

​ក្នុងនោះ​រថយន្ត​ដែល​ត្រូវ​ផាក ពិន័យ​សរុប​ចំនួន ១២៣៥​គ្រឿង (​រថយន្ត​ធំ ២៦៦​គ្រឿង​)ស្មើ​និង​១២៦៨​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៧៩៧ គ្រឿង ស្មើនឹង ៧៩៧​ករណី​។

ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៤៣៨ គ្រឿង​ស្មើនឹង​៤៧១​ករណី ដោយឡែក​ម៉ូតូត្រូវបាន​ពិន័យ​សរុប​ចំនួន​១៤០៤ គ្រឿង ៕R​

ស្លាប់​៤​របួសធ្ងន់​និង​ស្រាល​១៣ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៩ តុលា​