សភាពាណិជ្ជកម្ម ស្ទាបស្ទង់​មតិ​អ្នកគាំទ្រ មុន​ការបោះឆ្នោត នៅ​ថ្ងៃទី​១​វិច្ឆិកា​

ព្រះសីហនុ: សភាពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ដឹកនាំ​ស្ថាប័ន​មួយ​នេះ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ប៉ុន្តែ​អ្វី​គួរកត់សម្គាល់ ឃើញថា មានការ​ប្រជែង​គ្នា ស្វែងរក​ការគាំទ្រ​យ៉ាង​ពេញទំហឹង​។ អ្នកបោះឆ្នោត គឺជា​សមាជិកសភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ​។​
            
​អ្នកគាំទ្រ​បេក្ខភាព​នីមួយៗ​បានលើកឡើង​ខុសៗ​គ្នា​ថា លោក វណ្ណ សុខ​ហេង បេក្ខភាព​លេខ​រៀង​ទី​៥ បើ​និយាយ​ពី​ទ្រព្យសម្បត្តិ គាត់​មិនមាន​ច្រើន​នោះទេ ប៉ុន្តែ អ្វីដែល​គាត់​មាន គឺ​សីលធម៌ រស់នៅ​ល្អ​ប្រពៃ ទំនាក់ទំនង​សាធារណៈ​ល្អ ទទួលស្គាល់​ការពិត មិន​បូស​ឃ្លៀក មិន​មើលងាយ​មនុស្ស ចិត្ត​ទូលាយ​។ ដូចនេះ អ្វីដែល​គាត់​មាន​បេក្ខភាព​ប្រជែង ប្រហែលជា​មិនមាន​គ្រប់លក្ខណៈ​នោះទេ​។​
             
​សូមបញ្ជាក់ថា បេក្ខភាព ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដែល​លេចធ្លោ នៅក្នុង​អាណត្តិ​នេះ មាន ៣​នាក់ ក្នុងនោះ មាន​លោក​ឧកញ៉ា ឡៅ កាំ​ង ថៅកែ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ សូ​គី​មិច ក្រុងព្រះសីហនុ មាន​លេខ​រៀង​ទី​៧ លោក សុខ សុង អតីត​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ចាស់ នៅ​លេខ​រៀង​ទី​១៦ និង​លោក លោក វណ្ណ សុខ​ហេង បេក្ខភាព​លេខ​រៀង​ទី​៥៕​