បុរស​ម្នាក់​រួមភេទ ប្រើ​ថ្នាំ​ជំនួយ​ស្លាប់ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

ព្រៃវែង: ​បុរស​ម្នាក់ មាន​ប្រពន្ធ​និង​កូន​ដល់​ទៅ​៤​នាក់​នៅក្នុង​បន្ទុក​ហើយ​នោះ បាន​លបលួច​ទៅដេក​ជាមួយ​ស្រី​និង​ប្រើ​ថ្នាំ​ជំនួយ​នៅលើ​ភ្លឺ​ប្រឡាយ​លើស​​កំរិត បណ្តាល​ឲ្យ​ស្លាប់​។​

​សព​បុរស​អាយុ​វ័យ​៥៩​ឆ្នាំ និង​ជា​អតីត ជំនាញការ​វៀតណាម​រូបនេះ ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៥​នៅលើ​ភ្លឺ​​ប្រឡាយ​ចិន ជិត ភូមិ​អង្គ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង រួច​ក៏បាន​រាយការណ៍​ទៅអា​ជ្ងា​ធរ​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​។​

​បើតាម​លោក​សេង សុភ​ក្ដ្រ ស្នងការរង​និង​ជា​ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ព្រៃវែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​​ដែល​បាន​ស្លាប់​មានឈ្មោះ​ឡេ វ៉ាន់​ថន អាយុ ៥៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​២ ឃុំ​ស្វាយអ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង ។ មូលហេតុ​ផ្តើមចេញពី​ការ​ រួមភេទ​ខ្លាំងពេក​។

​នេះ​ដោយសារតែ​នៅ កន្លែងកើតហេតុ ស្ថិតនៅលើ​ភ្លឺ​ប្រឡាយ​ចិន សមត្ថកិច្ច​បានរកឃើញ​ថ្នាំ​មួយ​គ្រាប់​ប្រភេទ សេ​៤០០ ស្រោមអនាម័យ ព្រមទាំង​ការ ពិនិត្យកោសល្យវិច័យ​របស់​ក្រុមគ្រូពេទ្យ នៅលើ​ចុង​លិង្គ​របស់​ជនរងគ្រោះ​មានប្រឡាក់ ទឹកកាម ដូច្នេះ​មូលហេតុ​នៃ​ការស្លាប់​គឺជា ការរួម​ភេទ ដោយ​ហួសកម្លាំងមានប្រើ​ថ្នាំ ជំនួយ​និង​ដោយ​វ័យ​ចំណាស់ ។​

​លោក​បាន​បន្តថា ជនរងគ្រោះ​មាន​ប្រពន្ធ​និង​កូន​៤​នាក់​ធំៗ ដឹងក្ដី​អស់ហើយ​។ ប៉ុន្ដែបាន​ទៅ​លួច​ទំនាក់ទំនង ជាមួយ​នារី​ម្នាក់ ដែលមាន​ប្ដី​រួចហើយ​ដែរ ហើយមុនពេល​កើតហេតុ ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​តែម្នាក់ឯង​ទៅរក​នាង​រហូតមក​ណាត់​ជួបគ្នា​នៅលើ​ភ្លឺ​ប្រឡាយ​រួច​រួមភេទ​តែម្ដង ។​

​បើតាម​លោក​សេង សុភ​ក្ដ្រ ពីដំបូង​ម្ចាស់ ដើមបណ្ដឹង​ដែលជា​ប្រពន្ធ​និង​បងប្អូន​របស់ជនរងគ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​ថា ជនរងគ្រោះ​ត្រូវ​ចោរប្លន់​យក​ចិ​ញ្ជៀ​ន​​ត្រា​ជាង​១ ដំឡឹង និង​ដាក់​ថ្នាំ​សណ្ដំ​ជាដើម ពេលនោះ​ធ្វើ ឲ្យ​សមត្ថកិច្ច​មានការ​ឈឺក្បាល ហើយឈាន ទៅដល់​ការស៊ើបអង្កេត​តាម​ជំនាញ​របស់ខ្លួន ។​

​ក្រោយពី​ពិនិត្យ​នៅ​កន្លែងកើតហេតុ​និង តាមរយៈ​ការធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យព្រមទាំង​ការសួរនាំ​បុរស​ម្នាក់ ដែលជា​អ្នក​ទូរស័ព្ទ​ទៅប្រាប់​សមត្ថកិច្ច​​ពេល​ឃើញ​សព​ជន រងគ្រោះ​នោះ គឺ​បុរស​ម្នាក់នេះ​បាន​សារភាព ថា ខ្លួន​ត្រូវបាន​នារី​ម្នាក់នៅក្នុង​ភូមិ​ពឹង​ឲ្យ​ជួយ​តេ​ទៅ​សមត្ថកិច្ច​ប្រាប់​ពី​ស្ថានភាព​ជនរងគ្រោះ ដោយសារតែ​នាង​ដឹងថា គាត់​មិន​ស្រួល ខ្លួន​ក្រោយពេល​រួមភេទ​រួច ។​

​ស្នងការរង​នគរបាល​រូបនេះ​បានបញ្ជាក់ ទៀតថា នៅពេល​ទទួលបាន​ចម្លើយ​ពី​បុរសរូបនេះ សមត្ថកិច្ច​ក៏បាន​ឈានទៅ​ធ្វើការ​សួរ នាំ​នារី​ដែលមាន​វ័យ​៣០​ឆ្នាំ ទើបនាង​ព្រម ឆ្លើយ​ការពិត​ថា បានរួម​រក្ស​ជាមួយ​ជន​រង គ្រោះ​យ៉ាងពិត​ប្រាកដ ទើប​ធ្វើឲ្យ​ភរិយា​និង បងប្អូន​ជនរងគ្រោះ​អស់​ចិ​ត្ដ​តែម្ដង ។​

​ចំណែក​សាកសព ក្រោយពី​ពិនិត្យ រួច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ចាត់​ចែធ្វើបុណ្យ តាម​ប្រពៃណី​៕N​

បុរស​ម្នាក់​រួមភេទ ប្រើ​ថ្នាំ​ជំនួយ​ស្លាប់ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

បុរស​ម្នាក់​រួមភេទ ប្រើ​ថ្នាំ​ជំនួយ​ស្លាប់ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​