Tweak CCSettings អាច​ដំណើរ​ការ​លើ iOS 9 បាន​ដោយ​រលូន​ហើយ

វាជាពត៌មានដ៏ល្អមួយពី Repo Bigboss ដែលបានបញ្ចេញកំណែទម្រង់ថ្មីមួយទៀតសម្រាប់ Tweak Ccsettings មានលក្ខណៈងាយស្រួលដល់អ្នកដើម្បីបិទបើកមុខងារផ្សេងៗបានយ៉ាងរហ័ស ហើយសម្រាប់ Tweak កំណែទម្រង់ថ្មីនេះ វាមានឈ្មោះថា CCSettings for iOS 8/9 វាអាចដំណើរការ បានទាំង iOS 9 និង iOS 8 យ៉ាងរលូនតែម្តង។

Tweak CCSettings អាច​ដំណើរ​ការ​លើ iOS 9 បាន​ដោយ​រលូន​ហើយ

ពីមុនអ្នកក៏អាចប្រើ CCSettings បានដែរ តែវាមិនដំណើរការ រលូនឡើយ គឺជួបបញ្ហាផ្សេងៗ សម្រាប់ឧបករណ៍ មួយចំនួន តែពេលនេះអ្នកមិន ចាំបាច់ព្រួយបារម្ភទៀតឡើយ ព្រោះវាចេញកំណែទម្រង់ថ្មីសម្រាប់ស្រឡាង ប្រព័ន្ធប្រតិបត្តិការ​ iOS 8 និង iOS 9 តែម្តង។ តោះសម្រាប់ប្រិយមិត្តដែលចង់ធ្វើការតម្លើងអាចធ្វើតាមការណែនាំរបស់យើងខ្ញុំដូចតទៅ៖

 Tweak CCSettings អាច​ដំណើរ​ការ​លើ iOS 9 បាន​ដោយ​រលូន​ហើយ

សូមបញ្ចាក់៖ មុននឹងធ្វើការតម្លើង សូមមេត្តាចំណាយពេលអានជាមុនសិនសឹមសម្រេចចិត្តធ្វើការ តម្លើងតាមលំដាប់លំដោយអោយបានត្រឹមត្រូវ ជៀសវាងមានបញ្ហាផ្សេងៗ ក្រុមការងារ យើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់មិត្តអ្នកអាន ដែលមិនបានធ្វើតាមការណែនាំរបស់យើងខ្ញុំឡើយ។

តម្រូវការ

  • រាល់ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 9
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

វិធីតម្លើង និង​ របៀបប្រើប្រាស់

  • ដោយសារតែ Tweak នេះមានក្នុង Bigboss ស្រាប់អ្នកមិនចាំបាច់ធ្វើការបន្ថែម Source ឡើយគ្រាន់តែចូលទៅកាន់ Source > Refresh ដើម្បីអោយវាធ្វើការ Update ជាការស្រេច
  • ក្រោយពេលដែល Refresh រួចរាល់អ្នកគ្រាន់តែធ្វើការ ស្វែងរក CCSettings for iOS 8/9 ហើយធ្វើការតម្លើង​ និង Respring
  • ប្រសិនបើអ្នកចង់អោយវាដំណើរការកាន់តែរលូនសូមមេត្តា Reboot (បិទ/បើក) ឧបករណ៍របស់អ្នកឡើងវិញ
  • ដើម្បីចូលទៅកំណត់មុខងារផ្សេងៗ អ្នកគ្រាន់តែចូលទៅកាន់ Settings > CCSettings និង កំណត់ជាការស្រេច​ កុំភ្លេច Enable វាផង ប្រសិនបើវាមិនទាន់បើកំណើរការដោយខ្លួនឯង

យើងខ្ញុំសង្ឈឹមថា អ្នកនឺងអាចតម្លើងវា បានដោយជោគជ័យ ប្រសិនបើលោកអ្នកមានចម្ងល់ ឬ មតិយោបល់ផ្សេងៗ អ្នកអាចធ្វើការ Comment នៅខាងក្រោមនេះបាន ក្រុមការងារ យើងខ្ញុំនឹងព្យាយាម ឆ្លើយតបទៅកាន់ប្រិយមិត្ត អោយបានកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន!!!!

  • ដោយ: Meng
  • 4:13 PM, 19 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ