អ្នក​អាច​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ Switcher នៅ​ក្នុង iOS 9 ដើម្បី​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​បិទ​កម្មវិធី ជា​មួយ​នឹង Tweak SwitcherTweak !!

នៅពេលដែល អ្នកចុចប៊ូតុង Home ចំនួន​ពីរដង នោះ​វា​នឹង​នាំ​អ្នក ទៅ​កាន់ Switcher ដើម្បី​ធ្វើ​ការ​បិទ ឬ​ផ្លាស់​ប្តូរ កម្មវិធី ដែល​បាន បើក​ដំណើរ​ការ​ចោល តែ​ម្តង។ ហើយ​ចំពោះ Switcher នៅលើ iOS 9 នេះ​ដែរ គឺវា ត្រូវបាន ផ្លាស់ប្តូរ អោយមានទ្រង់ទ្រាយ រចនាបថថ្មី ទាំងស្រុង ខុសប្លែកពី iOS 8 ដោយ​វា​ស្ថិត​នៅ ជាប់ៗគ្នា រាប់ចាប់ពីស្តាំទៅឆ្វេង។

អ្នក​អាច​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ Switcher នៅ​ក្នុង iOS 9 ដើម្បី​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​បិទ​កម្មវិធី ជា​មួយ​នឹង Tweak SwitcherTweak !!

យ៉ាងណាមិញ ដោយសារ នៅក្នុង Switcher បានតម្រៀបផ្ទាំងកម្មវិធី ពីស្តាំទៅឆ្វេង ធ្វើអោយមាន ភាព​លំបាក បន្តិចក្នុងការផ្លាស់ប្តូរ ឬបិទកម្មវិធីនោះ ទើបគេបានបង្កើត Tweak មួយឡើង ដើម្បីផ្តល់ភាព ងាយ​ស្រួល ក្នុងការប្រើប្រាស់ Switcher អោយកាន់តែ ប្រសើរជាងមុន។ Tweak នេះដែរ មានឈ្មោះថា SwitcherTweak បង្កើតឡើងដោយ Skyler Kansala មានមុខងារ សម្រាប់អោយយើង អាចប្តូរ ទិស​ដៅ នៃ Switcher (ឆ្វេង, ស្តាំ, ក្រោម និងលើ) ដើម្បីងាយស្រួល ក្នុងការបិទកម្មវិធី។ ចង់ដឹងថា វាអស្ចារ្យ​ប៉ុនណានោះ តោះតម្លើង វាទាំងអស់គ្នា !!

តម្រូវការ

  • iPhone/iPad ដែលដំណើរការដោយ iOS 9
  • ត្រូវតែបាន jailbreak និងតម្លើង Cydia មកស្រាប់

វិធីសាស្រ្ត

  • ជាដំបូង សូមបើក Cydia > រួចធ្វើការបន្ថែម Source មួយដែល មានឈ្មោះថា “skylerk99.github.io”
  • ក្រោយមកទៀត នៅក្នុង Cydia ដដែល​ សូមចូល ទៅកាន់ Search > វាយបញ្ចូល SwitcherTweak និងធ្វើការតម្លើង ហើយពេលតម្លើងចប់ សូមចុចពាក្យ Restart Springboard
  • ពេល Restart Springboard ចប់ អ្នកអាច ចុចលើ ប៊ូតុង Home ចំនួនពីរដង ហើយបន្ទាប់មក សូមសង្កេតមើល ថាតើមានអ្វីប្លែក ទៅលើ Switcher របស់អ្នក។ ហើយបើចង់ កំណត់​ទិស​ដៅ​នោះ ក៏បានដែរ ដោយគ្រាន់តែចូល ទៅកាន់ Settings > SwitcherTweak រួចជ្រើសរើស ទិស​ដៅ ដែលអ្នកចង់កំណត់ (ឆ្វេង,ស្តាំ,លើ និងក្រោម)។

អ្នក​អាច​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ Switcher នៅ​ក្នុង iOS 9 ដើម្បី​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​បិទ​កម្មវិធី ជា​មួយ​នឹង Tweak SwitcherTweak !!

បញ្ជាក់៖ សម្រាប់មិត្តអ្នកអាចដែល ចង់ធ្វើការតម្លើង Tweak នេះសូម អានអត្ថបទ និង មើលតាមការ​ណែនាំ ​អោយបាន ច្បាស់ជា មុនសិន សឹមធ្វើការ សម្រេចចិត្ត តម្លើង ព្រោះអី ខេមបូរីផត មិនទទួល ខុសត្រូវ ​រាល់បញ្ហា សម្រាប់ប្រិយមិត្ត ដែលមិនបាន ធ្វើតាមការ ណែនាំ របស់យើង ត្រឹមត្រូវឡើយ។

ជាចុងក្រោយ ខេមបូសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា នឹងអាចតម្លើង Tweak មួយនេះ បាន​ដោយ​ជោគ​ជ័យ ហើយក៏សង្ឃឹមថា ការប្រើប្រាស់ Switcher ក៏កាន់តែ ងាយស្រួល ផងដែរ។ សម្រាប់ពត៌មាន អំពី ពត៌មាន ទាក់ទងនឹង Tweak ល្អៗផ្សេងៗទៀត សូមកុំភ្លេច តាមដានពីគេហទំព័រ ខេមបូរីផតណា។

  • ដោយ: Mai
  • 4:14 PM, 19 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ