សមត្ថកិច្ចកំពុងតាម ប្រមាញ់ជនដៃដល់ ពីរនាក់ ដែលកាប់មន្ដ្រី នគរបាលប៉ុស្ដិ៍ គងណយ ដាច់ក្បាល

ភ្នំពេញ ៖ មន្ដ្រីនគរបាលព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹង ថា នៅពេលនេះ កម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងនគរបាល ខណ្ឌ ដង្កោ បាននឹងកំពុងសហការជាមួយនគរបាល តាមបណ្ដាខេត្ដ ដេញតាមចាប់ខ្លួន ជនដៃដល់ ពីរនាក់ ដែលបានកាប់ប្រហារមន្ដ្រីនគរបាល ប៉ុស្ដិ៍សង្កាត់គងណយ រហូតដល់ដាច់ក្បាល និងប្រជាពលរដ្ឋម្នាក់ទៀតនៅក្នុងភូមិ ។

មន្ដ្រីនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះ ជនដៃដល់ទាំង ពីរនាក់ កំពុងរត់គេចខ្លួន ពាក់ព័ន្ធអំពើឃាតកម្មដ៏សាហាវលើមន្ដ្រីនគរ បាលប៉ុស្ដិ៍សង្កាត់គងណយ ដែលផ្ដើមចេញពី ជម្លោះផឹកស៊ីនៅក្នុងដីឡូត៍មួយកន្លែងក្រោយ សាលាសង្កាត់គងណយ ។

សូមបញ្ជាក់ថា សពជនរងគ្រោះទាំងពីរ នាក់ ដែលត្រូវឃាតកកាប់រយះសុះសាច់មើល លែងយល់ហើយ ឈាមហូរកកទៅហើយ នោះ ត្រូវបានក្មេងឃ្វាលគោ អាយុជាង១០ ឆ្នាំ ប្រទះឃើញដេកស្លាប់ក្នុង រោងចាំចំការ ក្នុងដីឡូត៍ ក្រោយសាលាសង្កាត់គងណយ កាលពីវេលាម៉ោង១ជាងរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ទើបបង្កឱ្យមានការភ្ញាក់ ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ចុះ ទៅពិនិត្យមើលនិងស្រាវជ្រាវពីករណីនេះ។

មន្ដ្រីនគរបាលខណ្ឌដង្កោបានបញ្ជាក់ថា ជនរងគ្រោះជាមន្ដ្រីនគរបាលប៉ុស្ដិ៍គងណយ មានឈ្មោះអ៊ឹម សុភី អាយុជិត៥០ឆ្នាំនិងជន រងគ្រោះម្នាក់ទៀត ឈ្មោះអេង ចាន់ស៊ីដូ អាយុជាង២០ឆ្នាំ ។

តាមដំណើររឿង កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ គេបានឃើញជនរងគ្រោះ ទាំងពីរនាក់ទៅទិញ ស្រាបៀមួយកេសយក ទៅផឹកស៊ីនៅក្នុងរោងចាំចំការ ដែលមានជន ដៃដល់ទាំងពីរនាក់ផឹកជា មួយពីព្រោះពួកគេ ទាំងពីរនាក់នោះ ជាអ្នកយាមដីឱ្យថៅកែ របស់ខ្លួន ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចពេល ដែលកំពុងផឹកស៊ីនោះ ប្រហែលជាមានជម្លោះ ខ្លាំង រហូតជនដៃ ដល់ទាញកាំបិតកាប់សំពង ទៅលើជនរងគ្រោះទាំងពីរនាក់ បណ្ដាលឱ្យ រយះលើខ្លួនប្រាណស្ទើរ សព្វកន្លែង ខណៈ ដែលនគរបាលប៉ុស្ដិ៍ស្ទើរដាច់ក្បាលពីស្មា រួច ហើយបានរត់គេចខ្លួនបន្សល់ទុក សពជនរង គ្រោះដេកស្លាប់យ៉ាងអណោចអធម័ ។

ក្រោយពីចុះទៅធ្វើកោសល្យវិច័យស្រាវ ជ្រាវរួចមក សពជនរងគ្រោះទាំងពីរនាក់ត្រូវ បានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕