ចោរឆក់កាបូប ជនបរទេសម្នាក់ ត្រូវ ប្រជាពលរដ្ឋវាយសំពង រងរបួសធ្ងន់

ភ្នំពេញ ៖ ចោរឆក់កាបូប របស់ជនជាតិ ជប៉ុនពីរនាក់ប្ដីប្រពន្ធម្នាក់ ក្នុងចំណោមបក្ខ ពួក៤នាក់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថ កិច្ចចាប់ខ្លួនភ្លាមៗ ហើយត្រូវប្រជាពលរដ្ឋ វាយសំពង បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅលើ កំណាត់ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យរូបនេះមានឈ្មោះសុខ លាង អាយុ ១៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១ធែ០៥៣៦១ ជា មួយបក្ខពួក៣នាក់ផ្សេងទៀត ប៉ុន្ដែ៣នាក់ នោះ បានគេចខ្លួនដោយសុវត្ថិភាព ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ខណៈដែល ជបរងជាជនជាតិជប៉ុនពីរនាក់ប្ដីប្រពន្ធ កំពុង ជិះម៉ូតូតាមដងផ្លូវ ស្រាប់តែជនសង្ស័យទាំង នេះមកធ្វើសកម្មភាពឆក់កាបូបតែមិនបាន សម្រេច ហើយត្រូវជនរងគ្រោះស្រែកឆោ ឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅក្បែរនោះចេញជួយអន្ដរាគមន៍ភ្លាមៗ រហូតចាប់បានម្នាក់ ហើយត្រូវបានប្រជាពល រដ្ឋវាយសំពងរងរបួសធ្ងន់ទៀតផង ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាល ដើម្បីធ្វើការ សួរនាំបន្ដ មុនបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ចោរឆក់កាបូប ជនបរទេសម្នាក់ ត្រូវ ប្រជាពលរដ្ឋវាយសំពង រងរបួសធ្ងន់

ចោរឆក់កាបូប ជនបរទេសម្នាក់ ត្រូវ ប្រជាពលរដ្ឋវាយសំពង រងរបួសធ្ងន់

ចោរឆក់កាបូប ជនបរទេសម្នាក់ ត្រូវ ប្រជាពលរដ្ឋវាយសំពង រងរបួសធ្ងន់