ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

រតនគិរី៖ ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងស្តុកទឹកល្បាំង២ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតគិរី ដែលមានសភាព ចាស់ទ្រុឌទ្រោម ត្រូវបានក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥។

លោក ចាន់ ប៊ុនធឿន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឱ្យដឹងថា ការងារស្តារ និង ជួសជុល ទំនប់អាងស្តុក ទឹកល្បាំង២ ត្រូវបានចាប់ដំណើរការបើកការដ្ឋាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ដោយមានទំហំការងារ ១. ធ្វើផ្លូវតាមភ្លឺប្រឡាយ ទៅកាន់សំណង់ស្ទាក់ទឹកប្រវែង ១.២០០ម៉ែត្រ ២. ធ្វើផ្លូវថ្មីចូល ទៅកាន់ អាងស្តុកទឹកប្រវែង ១.០០០ម៉ែត្រ ៣. ជួសជុលទំនប់អាងស្តុក ទឹកប្រវែង ៨០០ម៉ែត្រ និង៤. ជួសជុល ទ្វារទឹក ចំនួន ០២កន្លែង។

លោកអនុប្រធានមន្ទីរបានបន្តថា អាងស្តុកទឹកល្បាំង២ អាចស្តុកទឹកបានប្រមាណ ៦៣ម៉ឺនម៉ែត្រគូប និងមាន លទ្ធភាព ស្រោចស្រោចលើផ្ទៃដីស្រូវវស្សាជាង ៤០០ហិកតា និងស្រូវប្រាំងប្រមាណពី ៥០ ទៅ ១០០ហិកតា៕

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ

  • ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ធ្វើការស្តារ និងជួសជុលឡើងវិញ រួចរាល់ជាស្ថាពរ已关闭评论
  • 213 views
  • Hide Sidebar
    A+
Publish on:2015/10/19  Category:ក្នុងស្រុក