អនុរដ្ឋមន្ដ្រី ការពារប្រទេស វៀតណាម មកបំពេញទស្សនកិច្ច ជាផ្លូវការ នៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើង លេខ ៧០

ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯកបម្រុង ង្វៀន ជីវិញ អនុរដ្ឋមន្ដ្រីការពារប្រទេស នៃសាធារណរដ្ឋ សង្គមនិយមវៀត ណាម បានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ ៧០ នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៥ នេះ ដោយអមដំណើរដោយ នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ កម្ពុជា ។

ក្នុងឱកាសទទួលដំណើរទស្សនកិច្ច ដ៏កក់ក្ដៅរបស់ អនុរដ្ឋមន្ដ្រីការពារ ប្រទេសវៀតណាម ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មកកម្ពុជា នាឱកាស នេះ ពិតជាមានតម្លៃក្នុងការរិតចំណងមិត្ដភាព ភាតរភាព និងកិច្ចសហប្រតិបត្ដិការរវាង ប្រទេសយើងទាំងពីរ បាន កាន់តែរីកចម្រើន និងរឹងមាំ ជាលំដាប់ ដើម្បីបន្ដប្រពៃណី នៃទំនាក់ទំនងដ៏ល្អផូរផង់ ដែលបានបន្សល់ទុក ដោយ អតីតថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម (សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ប្រធាន ហូ ជីមិញ)តាំងពីដើម ។

ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្ដថា « ខ្ញុំសូមតាងនាម ឲ្យរាជរដ្ឋាភិបាល ប្រជាជន កងយោធពលខេមរភូមិន្ទ និងកងពលតូចលេខ៧០ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្សរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភ ដល់កងទ័ពបដិវត្ដន៍កម្ពុជា ក្នុងការរំដោះមាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត (ថ្ងៃទី៧ មករា ១៩៧៩) ហើយជាបន្ដបន្ទាប់ រដ្ឋាភិបាល និងប្រជាជនវៀតណាម បានបញ្ជូនអ្នកវិនិ យោគ មកកម្ពុជា ក្នុងការចូលរួមចំណែក កសាងមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ »។

ទន្ទឹមនឹងនោះ ឧត្ដមសេនីយ៍ឯកបម្រុង ង្វៀន ជីវិញ ក៏បានលើកទ្បើងផងដែរថា« ខ្ញុំសង្កេតឃើញ រយៈពេល ២០ ឆ្នាំមកនេះ កងពលតូចលេខ៧០ មានការរីកចម្រើនខ្លាំង ហើយក្នុងនោះកងពលតូចមានតួនាទី ក្នុងការការពារ សុខសន្ដិភាព ជូនប្រជាពលរដ្ឋ ក្រុមសង្គ្រោះបន្ទាន់ និងបានជួយនូវផ្នែកផ្សេងៗជាច្រើនទៀត និងប្រកបដោយ ភាពស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង »។

ឧត្ដមសេនីយ៍ឯកបម្រុង ង្វៀន ជីវិញ បានបន្ថែមទៀតថា ដូច្នេះ កងទ័ពទាំងពីរកម្ពុជា-វៀតណាម នឹងបន្ដពង្រឹង ពង្រីក កិច្ចសហប្រតិបត្ដិការកាន់តែជិតស្និទបន្ថែមទៀត ៕