[ព័ត៌មាន] Intel ដាក់មនុស្សជាង 1,000 នាក់ ដើម្បីបង្កើត បន្ទៈឈីប LTE ថ្មី អោយ iPhone 7

[ព័ត៌មាន] Intel ដាក់មនុស្សជាង 1,000 នាក់ ដើម្បីបង្កើត បន្ទៈឈីប LTE ថ្មី អោយ iPhone 7ក្រុមហ៊ុន Intel ត្រូវបាន គេរាយការណ៍ថា បានដាក់កម្លាំងបុគ្គលិកជាង 1,000 នាក់ ដើម្បីបង្កើត បន្ទៈឈីប 4G LTE ម៉ូដែល 7360 ថ្មី សំរាប់ប្រើ នៅលើ iPhone 7… នេះបើតាម ប្រភពពី VentureBeat។ ប្រភពបានបន្តទៀតថា ក្រៅពី មានបំណងចង់ផ្គត់ផ្គង់បន្ទៈឈីប LTE អោយ Apple ហើយ ក្រុមហ៊ុននេះ ក៏កំពុងសម្លឹងមើល លទ្ធភាព ផលិត បន្ទៈឈីប A10 អោយ Apple ផងដែរ។

ប្រភព បានបន្តទៀតថា Intel បានផ្តោតធនធានជាច្រើន ដើម្បីធ្វើយ៉ាងណា ផ្គត់ផ្គង់ បន្ទៈ LTE អោយបានខ្លះ នៅលើ iPhone 7 ប៉ុន្តែមិនទាន់ដឹងថា បានប៉ុន្មានភាគរយនោះទេ ព្រោះបច្ចុប្បន្ន Apple មានអ្នកផ្គត់ផ្គង់ បន្ទៈ LTE រួចទៅហើយ គឺក្រុមហ៊ុន Qualcomm។ គេ ជឿថា Apple នឹងប្រើអ្នកផ្គត់ផ្គង់ បន្ទៈ LTE ពីរផ្សេងគ្នា ដូចដែលខ្លួន ធ្លាប់ធ្វើជាមួយ បន្ទៈឈីប A9 ដែលមានប្រភពផ្គត់ផ្គង់ពីរ គឺ Samsung និង TSMC។ ប្រភព បានអោយដឹងថា Intel កំពុងសម្លឹងមើលទីផ្សារធំជាងនេះ គឺបង្កើត បន្ទៈឈីប Apple Ax ដែលមានបង្កប់ឈីប LTE ក្នុងបន្ទៈតែមួយតែម្តង ដើម្បីបង្កើនល្បឿន និងគ្រប់គ្រង ការប្រើប្រាស់ថាមពលភ្លើង បានកាន់តែប្រសើរ៕
ប្រភព: VentureBeat» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] Intel ដាក់មនុស្សជាង 1,000 នាក់ ដើម្បីបង្កើត បន្ទៈឈីប LTE ថ្មី អោយ iPhone 7已关闭评论
  • 766 views
  • Hide Sidebar
    A+
Publish on:2015/10/19  Category:apple-ios