លោក ហ៊ុន សែន ប្រតិកម្ម​នឹង​លោក សម រង្ស៊ី រឿង​រិះគន់​ប្រព័ន្ធ​អប់រំ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​សាជាថ្មី​ទៀត​ទៅ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ទាក់ទង​នឹង​ការ​រិះគន់ ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា។

ការ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​វេស្ទឺន(Western) នា​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ តុលា​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នៅ​តែ​ទទួល​ស្គាល់​សញ្ញាប័ត្រ​ដែល​លោក​ប្រគល់​ដល់​និស្សិត​កន្លង​ទៅ និង​បច្ចុប្បន្ន ថា​ជា​សញ្ញាប័ត្រ​មាន​តម្លៃ។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​រិះគន់​ថា ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា មាន​ភាព​ខ្សោយ ហើយ​សញ្ញាប័ត្រ​ភាគ​ច្រើន​គ្មាន​តម្លៃ។ លោក​ថ្លែង​ទៀត​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ​ជាប់​ឆ្នោត​នៅ​ពេល​ខាង​មុខ នោះ​គណបក្ស​នេះ​នឹង​រៀបចំ​ប្រព័ន្ធ​អប់រំ​ឡើង​វិញ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។