​​ក្រុមប្រឹក្សា​​ខេត្ត​ជំរុញឱ្យ​អភិ​បាល​ខេត្ត​​​ជួយ​ទប់ស្កាត់​​ចំណាកស្រុក​​និង​ទំនេញ​គេច​ពន្ធ​ខុស​ច្បាប់​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​កាល​ពី​ព្រឹក​ថ្ងៃទី​១៩ តុលា មាន​បើក​កិច្ច​ប្រជុំ​​វិសាមញ្ញ​លើកទី១១ អាណត្តិ​ទី២​​ របស់ក្រុម​ប្រឹក្សា​ខេត្ត ​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​​ពិគ្រោះ​យោបល់​​ស្តីពី​ការ​​​​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​​ និង​ទំនិញគេចពន្ធ​​​ខុសច្បាប់ផ្សេងៗ​​ធ្វើ​ឱ្យបាត់បង់​ចំណូល​រដ្ឋ​ ដែល​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​​ក្រុម​ប្រឹក្សា​ខេត្ត ។​

​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក អ៊ុង អឿន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក​ គោស៊ុំ សារឿត អភិ​បាល​ខេត្ត លោក លោកស្រី និង​​មន្ត្រី​ពាក់​ព័ន្ធ​​ជាច្រើន​រូប​ផង​ដែរ​​ ។​

​​បន្ទាប់​ពី​លោក គោស៊ុំ សារឿត ​បាន​បង្ហាញ​របាយការណ៍​ការ​ងារ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ រួច​មក លោក អ៊ុ​ង អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​បាន​មាន​ប្រសាសន៍​​ជំរុញ​ឱ្យ​លោក​​​​​អភិ​បាល​ខេត្ត​ ត្រូវ​​​មាន​វិធានការ​​ដល់​​កម្លាំង​​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ឱ្យ​​ចូលរួម​ទប់​ស្កាត់​ពលករ​ចំណាក់ស្រុក​​ ​​និង​​​​ទំនិញគេចពន្ធ​​​​​ខុសច្បាប់​​ដែល​ធ្វើ​ឱ្យបាត់បង់​ចំណូល​រដ្ឋ ​ហើយ​មន្ត្រី​គយ​​ ​ត្រូវ​មាន​វិធាន​ការ​ត្រួតពិនិត្យ​រាល់​ទំនិញ​ដែល​ឈ្មួញ​​​នាំ​ចូល​​តាម​រថយន្ត​​​​បែប​អនាធិ​ប​តេ​យ្យ​ ៕​