ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ក្រោម​ជំនួយ​ធនាគារពិភពលោក​

ភ្នំពេញ: ដោយមាន​ការគាំទ្រ​ដោយ​ធនាគារពិភពលោក នាពេល​កន្លងមក​នោះ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច សម្រាប់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​កម្ពុជា ជាពិសេស​ការកែលម្អ​ផ្លូវ​ជនបទ នៅតាម​តំបន់​ងាយ​រងគ្រោះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​    ​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ឲ្យ​លោក Alassane Sow ប្រធាន​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​សហការី ចូលជួប​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​។

​នៅក្នុង​នៅក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ប្រកបដោយ​មនោសញ្ចេតនា​រីក​យ​រាយ​ជូន​ចំពោះ​លោក Alassane និង​សហការី  និង​បាន​រំលឹក​ពី​ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​ស្តារឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ព្យុះ​កេ​ត​សា​ណា (KERRP) ដែល​បាន​បញ្ចប់ទៅ​នៅក្នុង​ឆ្នាំ ២០១៤ កន្លងមក​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ឈរលើ​បទ​ពិ​សោ​អន៍​នៃ​ការអនុវត្ត​គម្រោង ដែល​គាំទ្រ​ដោយ​ធនាគារពិភពលោក នាពេល​កន្លងមក​នោះ ក្រសួង​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច សម្រាប់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​កម្ពុជា ជាពិសេស​ការកែលម្អ​ផ្លូវ​ជនបទ នៅតាម​តំបន់​ងាយ​រងគ្រោះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ។​

​នៅក្នុង​ឱកាស​នេះដែរ លោក​ប្រធាន​ធនាគារពិភពលោក បាន​ចូលរួម​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ និង​អបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង និង​ធនាគារ នាពេល​កន្លងមក​។

​លោក​ក៏បាន​ស្នើសុំ លោក​រដ្ឋមន្ត្រី​ឲ្យ​រៀបចំ សេនា​រី​យ៉ូ រៀបចំ​គម្រោង និង​ត្រៀម​ផ្តល់​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ​មកពី​ទីស្នាក់ការ​កណ្តាល​នៃ​ធនាគារពិភពលោក ដែល​នឹក​ចុះមក​សិ​ក្ស​វាយតម្លៃ​ជាបឋម លើក​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដែលមាន​លក្ខណ​ជា​យុទ្ធសាស្ត្រ និង​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ នៅ​ដើមឆ្នាំ ២០១៦ ខាងមុខនេះ ។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារពិភពលោក ដែល​បាន​ចែករំលែក​ព័ត៌មាន និង​បន្ត​គាំទ្រ​ការងារ​អភិវឌ្ឍន៍​នៅ​កម្ពុជា ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ព្រមទាំង​បាន​ជម្រាប​ទៅ​លោក​ប្រធាន​ធនាគារ​ថា ក្រសួង​រីករាយ ក្នុងការ​សហប្រតិបត្តិ​ការ​ជាមួយ​មន្ត្រី​ជំនាញ​មកពី​ទី​ស្នាក​កណ្តាល​នៃ​ធនាគារពិភពលោក សម្រាប់​ការងារ​ចុះ​សិក្សា​វាយតម្លៃ​បឋម លើក​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​កម្ពុជា ។  

​ជាមួយគ្នា​នោះ ក្រសួង​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ចូលរួម​ក្នុង​ដំណើរ​ការសិក្សា​វាយតម្លៃ​នោះ ព្រមទាំង​រៀបចំ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​សហគមន៍​ផងដែរ ៕

ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ក្រោម​ជំនួយ​ធនាគារពិភពលោក​

ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ក្រោម​ជំនួយ​ធនាគារពិភពលោក​

ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ក្រោម​ជំនួយ​ធនាគារពិភពលោក​