អង្គុយ​មើល​ទូរទស្សន៍ យូរ​ពេក នាំ​ឲ្យ​ដុះ​ក្បាល​ពោះ

សុខភាព ៖ អាមេរិកខាងជើង ត្រូវបានចាត់ថ្នាក់ ជាជើងឯកពូកែមើលទូរទស្សន៍ ដែលជាមធ្យម ប្រជាជន បានចំណាយពេលអង្គុយមើលទូរទស្សន៍ ៣ ម៉ោង ៤៦នាទីក្នុងមួយថ្ងៃៗ ។

ជាងនេះទៅទៀត គេថែមទាំងធ្វើការពិនិត្យ និងកត់ត្រាឲ្យឃើញថា ភាពធាត់ដុះក្បាលពោះ កំពុងកើនព្រមគ្នាជា មួយនឹងការកើននៃចំនួនម៉ោង ដែលគេចំណាយពេលនៅពីមុខទូរទស្សន៍ ។

ការសិក្សាមួយ របស់អាមេរិកបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់នៃការដុះក្បាលពោះកើនឡើង ២ភាគរយ ជា មួយនឹងការនៅមុខទូរទស្សន៍ចំនួនមួយម៉ោងប៉ុណ្ណោះ ។ បច្ចុប្បន្ននេះជនជាតិ អាមេរិកម្នាក់ ក្នុងចំណោម ៤នាក់ ដែលមានអាយុ ១២ និង២១ឆ្នាំ ប្រាប់ថា មិនបានធ្វើ លំហាត់ប្រាណអ្វីសោះ គឺគ្មានហាត់កីឡា ឬ មិនដែលដើរ លេងលើសពីមួយគីឡូម៉ែត្រទាល់តែសោះ ដោយគ្រាន់តែចំណាយកម្លាំងច្រើនបំផុត តែលើការរៀបចំបន្ទប់ដេក ប៉ុណ្ណោះ ។

យើងមិនបាច់ភ្ញាក់ផ្អើលទេ គឺថាពួកគេបង្កើនកាឡូរី តាមរូបភាពខ្លាញ់។ ក្រៅពីការមើល ទូរទស្សន៍ ពួកគេនៅ មាន របបហូបចុកសម្បូរបែបយ៉ាងអណាធិបតេយ្យទៀតផង ដូចជាដំឡូងបារាំងចៀន ទឹកក្រូចកូកា និងសូដា ជាដើម ដោយផឹក និងទំពារគ្រលៀសលេបបណ្តើរ មើលទូរទស្សន៍បណ្តើរ ដោយគ្មានគិតពីបរិមាណនៃភាពឆ្អែតឡើយ។

ឥទ្ធិពលទូរទស្សន៍ លើការលៃឲ្យស្មើផ្នែកចំណីអាហារ និងលើទម្ងន់ ជាបំណងប្រាថ្នារបស់ ជនជាតិអាមេរិក ក្នុង ការកាត់បន្ថយបញ្ហាដែលយុវជនកំពុងជួបប្រទះ ។

ការពិសោធន៍ថ្មីមួយនៅកាលីហ្វញ៉ា លើប្រជាជនជាង ១០០គ្រួសារ ដែលដាក់កម្រិតឲ្យកូនៗ អាយុពី៨ទៅ ៩ឆ្នាំ បន្ថយការមើលទូរទស្សន៍ នៅប្រាំពីរខែបន្ទាប់មក ក្មេងៗទាំងនោះស្រកទម្ងន់ ជាមធ្យម ១គីឡូក្រាមក្នុងកម្ពស់ ស្មើ ជាមួយមិត្តរួមថ្នាក់របស់គេ ៕

អង្គុយ​មើល​ទូរទស្សន៍ យូរ​ពេក នាំ​ឲ្យ​ដុះ​ក្បាល​ពោះ