Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

ភ្នំពេញ៖ Meridian International Holding (MIH) បានសម្គាល់ឃើញថា ប្រទេសកម្ពុជាជាទីផ្សារដ៏សំខាន់មួយ ហើយរួមផ្សំ និងការរំពឹងទុកមុនថា នឹងមានកំណើននៃប្រជាជនវ័យក្មេង កំពុងស្វែងរកបទដ្ឋាននៃការរស់នៅខ្ពស់នោះ។ វានឹងមានតម្រូវការកើនឡើង សម្រាប់បទដ្ឋានអន្តរជាតិ ដែលមានគុណភាពខ្ពស់។

លោកកូ សេក យ៉ាន ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃការអភិវឌ្ឍន៍ក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុងផង និងជានាយកនៃ MIH ផងបានមានប្រសាសន៍ថា «យើងខិតខំអភិវឌ្ឍន៍ផលិតផល ដែលមានគុណតម្លៃល្អ ដើម្បីតបស្នងទៅនឹងគុណភាព នៃអចលនទ្រព្យ ជាមួយនឹងការស្ថាបនាដ៏ឆ្លាតវ័យ ស្ថិតក្នុងទីតាំងដ៏ប្រណីត។ នោះហើយគឺអ្វីៗដែល Skylar Meridian មានទាំងអស់»។

ជាមួយនឹងទីតាំងដ៏ល្អប្រណីត ដែលជាបេះដូងនៃរាជធានីភ្នំពេញផង ហើយក៏ជាមជ្ឈមណ្ឌុលការទូតផង Skylar Meridian មានផៃ្ទក្រឡាសាងសង់សរុប ២៧.៤២៩ ម៉ែតក្រឡា ស្មើនឹង ២៨០ Units តំណាងឱ្យខុនដូលំដាប់ខ្ពស់ ជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា និងជាវិធីតែមួយគត់នៃការរស់នៅ។ បន្ទប់ស្នាក់នៅដែលមាន មួយ ឬ ពីរ បន្ទប់គេង, Skylar Meridian, ផ្តល់ជូននូវភាពឆើតឆាយ, ភាពកក់ក្តៅ និងមានផាសុកភាពដល់អ្នកស្នាក់នៅ។ លោក កូ សេក យ៉ាន មានប្រសាសន៍ថា «គោលបំណងរបស់យើង គឺបង្កើតនិងផ្តល់នូវអ្វីដែលប្រជាពលរដ្ឋ តែងតែប្រាថ្នាចង់បាន គឺលំនៅឋានក្នុងក្តីស្រឡាញ់»។

សំណង់នេះបានចាប់ផ្តើម កាលពីថ្ងៃទី០៦ ខែតុលា ហើយគ្រោងនឹងបញ្ចាប់ ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ខាងមុន។

MIH នឹងបន្ថែមបទពិសោធន៍ជាច្រើនទៀត ក្នុងការរស់នៅជាមួយនឹងគម្រោង Skylar ។ ការចាប់ផ្តើមនៃគម្រោង Skylar Meridian ថ្ងៃនេះផងដែរ សម្រាប់រាជធានីភ្នំពេញ គឺជាមាគ៌ាថ្មីមួយនៃការរស់នៅ។

លើសពីនេះទៀត បន្ទប់ខុនដូ គឺមានសម្រាប់លក់ជូនហើយ។ Skylar នឹងមានទីកន្លែងទំនេរ ដើម្បីផ្តល់ឲ្យធ្វើពិធីសម្រាប់អ្នក ដែលជាម្ចាស់សេវាកម្មលំនៅឋានទាំងនេះ។
ក្រុមហ៊ុនកំពុង ពិភាក្សាស្វែងរកគំនិត ដើម្បីទទួលបានការទទួលស្គាល់ ជាអ្នកដឹកនាំខ្នាតអន្តរជាតិ ក្នុងការគ្រប់គ្រង និងប្រតិបត្តិការនៃ សេវាកម្មផ្នែកលំនៅឋាន ដែលមានសមត្ថភាព ក្នុងការនាំយកនូវផលិតផលថ្មីទាំងស្រុង និងបទដ្ឋាននៃសេវាកម្ម ក្នុងការបំពេញតម្រូវការ ទីផ្សារកម្ពុជាផងដែរ។

វាគ្រប់គ្រាន់ក្នុងការនិយាយថា ភាពជាដៃគូរនេះ នឹងនាំមកនូវការផ្តល់ជូនផលិតផលមួយ ដែលអស្ចារ្យសម្រាប់ទីផ្សារ ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនស្ដង់ដារ និងបទពិសោធន៍ នៃការរស់នៅសម្រាប់អតិថិជន Skylar ។ គោលដៅរបស់ MIH គឺដើម្បីបំពេញនូវតម្រូវការ សេវាកម្មកម្រិតខ្ពស់និងល្អបំផុត ដោយបង្កើនគំនិតចៃ្នប្រឌិត កាន់តែខ្លាំងឡើងជាមួយនឹងទីផ្សារ Skylar ។

នាប៉ុន្មានទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានសន្ទុះខ្លាំងក្លាផ្នែកវិស័យស្រូវអង្ករ និងកាត់ដេរ ប៉ុន្តែថ្មីៗនេះធនាគាពិភពលោក បានប្រកាសភាពយឺតយ៉ាវ នៃការកើនឡើងរបស់ GDP ប្រទេសកម្ពុជា។ ភាគច្រើនដោយសារ នៃផលិតផលស្រូវអង្ករ និងគំនាបសង្កត់ ផ្នែកការប្រកួតប្រជែងតម្លៃ នៃឧស្សហកម្មកាត់ដេរ។

នៅក្នុងអត្ថបទនេះ វិស័យសំណង់និងកាត់ដេរ គឺកំពុងលេចរូបរាងឡើងទ្វេដង គឺ២ភាគរយ ចេញពីកំណើន ៧,១ នៅក្នុង GDP កាលពីឆ្នាំមុនហើយតួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀតនៅឆ្នាំនេះ។

«វិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺនៅក្នុងដំណាក់កាលរីកលូតលាស់។ ខ្ញុំចងចាំថា រយៈពេលមាស ដែលទីក្រុងហុងកុង បានជួបប្រទះនៅក្នុងប្រទេសចំនួន ៨០នោះ នៅពេលដែល ខ្ញុំចាប់ផ្តើមអាជីពរបស់ខ្ញុំ»។ លោកកូ សេក យ៉ាន បានបន្ថែម «ការនាំ MIH មកកាន់ប្រទេសកម្ពុជា គឺជាវិធីមួយសម្រាប់ខ្ញុំ ដើម្បីនាំយកអ្នកជំនាញយ៉ាងខ្លាំង និងទទួលបានជោគជ័យនៃវិស័យសំណង់ និងអចលនទ្រព្យ ដូចជាចក្ខុវិស័យរយៈពេលវែង សម្រាប់ទីផ្សារកម្ពុជា ។ MIH ត្រូវបានគេធ្វើប្រតិបត្តិការ ចាប់តាំងពី ឆ្នាំ២០១០ មកម៉្លេះ ហើយបានចាប់ផ្តើមរួចទៅហើយដែរ នូវគម្រោងមួយ ដែលមានឈ្មោះថា Casa Meridian ក្នុងខែឧសភា ឆ្នាំ២០១៤ គ្រោងបញ្ចប់រួចរាល់ ក្នុងដើមឆ្នាំ២០១៧។

ថ្ងៃនេះក្រុមហ៊ុន បាននិងកំពុងចាប់ផ្តើមប្រកាសជាផ្លូវការ ក្នុងការលក់គម្រោងជាលើកទីពីរ ដែលមានឈ្មោះថា Skylar Meridian ដែលជាខុនដូរលំដាប់ខ្ពស់៕

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត

Skylar Meridian នឹងផ្លាស់ប្តូរ ទ្រង់ទ្រាយ ប្រទេសកម្ពុជា ទៅថ្ងៃអនាគត