៨ក្រុមត្រូវលេងជម្រុះ និងចំណុចគួរកត់ សម្គាល់នៃវគ្គជម្រុះតាមពូលនៅ Euro 2016

ប៉ារីស៖ យុទ្ធនាការនៃការប្រកួតជម្រុះតាមពូលត្រូវបានបញ្ចប់ ហើយកាលពីសប្តាហ៍មុន ហើយក៏បានរកឃើញ២០ក្រុម ផងដែរ បានឈ្នះកៅអីទៅលេងវគ្គចែកពូលពូល ២៤ក្រុមក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងឆ្នាំក្រោយផ្លូវការដែរ ខណៈដែលនៅខ្វះ៤ក្រុមទៀតដើម្បីបង្រ្គប់ ។

ទន្ទឹមនឹងនោះដែរ ៨ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ (ល្អជាងគេ) បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ចេញពីពូល នីមួយៗត្រូវប្រកួតឆាប់ឆ្នោតប្រកួតជម្រុះ២ជើងទៀតមានក្រុមបាល់ទាត់ជម្រើសជាតិន័រវ៉េ ជួបហុងគ្រី គ្រាដែលបូស្ន៊ី ប៉ះ សាធារណរដ្ឋអៀរឡង់ ម្ចាស់ផ្ទះ Euro 2012 អ៊ុយក្រែន ប៉ះក្រុមស្លវីនី និងស៊ុយអែត ជួបជម្រើសជាតិដាណឺម៉ា ដែល នឹងចាប់ផ្តើមជម្រុះជើងទី១ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះទៀតហើយ ។

រឿងដែលគួរឲ្យកតំសម្គាល់ខ្លះៗក្នុងវគ្គជម្រុះតាមពូលនីមួយៗទាំង១០ប្រកួតគ្រប់ក្រុមនោះឃើញថា ក្រុមមិនដែលឈ្នះ ពានអឺរ៉ុបមួយនេះ តោកំណាចអង់គ្លេសលេងមិនចាញ់សោះ ពោលគឺ១០ប្រកួតក្នុងពូល E ឈ្នះរហូតរកបាន៣០ពិន្ទុ ពេញ ឈរនៅលេខ១ដាច់បន្តកំណត់ត្រាលេងនៅ Euro លើកទី៩ ឆ្នាំក្រោយនេះ ។

មួយវិញទៀត ក្រុមជម្រើសជាតិវ៉េលបានវិលមកកាន់ Euro សារជាថ្មីវិញហើយ ក្រោយខកខានរយៈពេល៥៣ឆ្នាំមក នេះដែលជាប់លេខ២ចេញពីពូល B បន្តាប់ពីប៊ែលហ្ស៊ិក គ្រាដែលក្រុមការពារតំណែងជើងឯករដូវកាលមុន Euro 2012 គោជល់អេស្ប៉ាញចេញពីលេខ១ក្នុងពូល C និងក្រុមរងជើងឯកអ៊ីតាលីលេខ១ចេញពីពូល H និងម្ចាស់ World Cup 2014 អាល្លឺម៉ង់ ជាក្រុមលេខ១ចេញពីពូល D តាមពីក្រោយដោយប៉ូឡូញ និងកីឡាករខ្សែប្រយុទ្ធជួរមុខ Robert Lewandowski របស់ប៉ូឡូញរកបាន១៣គ្រាប់ច្រើនជាងគេ និង Thomas Muller របស់អាល្លឺម៉ង់ ឈរនៅលេខ២ពីការ រកបាន៩គ្រាប់ ។

រីឯក្រុមដែលខកខាន World Cup ៣សម័យកាល ជម្រើសជាតិតួកគី បានឡើងទៅលេង Euro ឆ្នាំក្រោយដោយស្វ័យ ប្រវត្តិ ក្រោយមានពិន្ទុខ្ពស់ជាងគេក្នុងចំណោម៩ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ចេញពីពូល A រកបាន ១៨ពិន្ទុ ក្រៅពីលេងឈ្នះ៥ ស្មើ៣ និងចាញ់២ ខណៈដែលក្រុមឈ្នះពាន Euro បាន២ដងមកនេះមាន់គកបារាំងរង់ចាំ វគ្គចែកពូលដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ ៕

៨ក្រុមត្រូវលេងជម្រុះ និងចំណុចគួរកត់ សម្គាល់នៃវគ្គជម្រុះតាមពូលនៅ Euro 2016

៨ក្រុមត្រូវលេងជម្រុះ និងចំណុចគួរកត់ សម្គាល់នៃវគ្គជម្រុះតាមពូលនៅ Euro 2016

៨ក្រុមត្រូវលេងជម្រុះ និងចំណុចគួរកត់ សម្គាល់នៃវគ្គជម្រុះតាមពូលនៅ Euro 2016