លោក អ៊ាង ស៊ីផាន ចូលរួមរំលែក មរណៈទុក្ខ ក្រុមគ្រួសារ នៃសពលោក សួស យ៉ន សមាជិកក្រុម ប្រឹក្សាសង្កាត់ ច្បារអំពៅទី២

ភ្នំពេញ : នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ អញ្ជីញទៅគោរពវិញ្ញាណក្ខន្ធ សពលោក សួស យ៉ន សមាជិកក្រុមប្រឹក្សាសង្កាត់ ច្បារអំពៅទី២ ។

លោក យុិន វុធ ប្រធានក្រុម ប្រឹក្សាសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា លោក សួស យ៉ន បានទទួលមរណភាព នាវេលាម៉ោង ១ និង៤៥នាទី រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងជន្នាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

លោក ញាណ ចាន់សោភា បានឲ្យដឹងថា ក្នុងឱកាសដែល លោកអភិបាលខណ្ឌ អញ្ជើញមកចូលរួម រំលែក មរណទុក្ខនេះ លោកបានឧបត្ថម្ភ នូវទឹកប្រាក់ ចំនួន ១លានរៀល ទឹកសុទ្ឋ ១០កេស អង្ករ ៤បាវ ទឹកត្រី២យួរ ទឹកសុីអុីវ ២យួរ និងភេសជ្ជ: ៥កេស សម្រាប់គ្រួសារសពចាត់ចែងក្នុងពិធីបុណ្យ ។

លោក អ៊ាង ស៊ីផាន បានលើក សរសើរពីស្នាដៃ និងសកម្ម ភាពរបស់លោក សួស យ៉ន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ លោកបានបំពេញ ភារកិច្ច នាពេល កន្លងមក ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់លើ សម្រេចបានជោគជ័យការងារ ធំៗជាច្រើន ដែលជាគុណូបការៈ ដ៏ឧដុង្គឧត្តមនោះ គឺពុំអាចកាត់ថ្លៃបានឡើយ ។

ជាមួយគ្នានេះ អភិបាលខណ្ឌ លោក អ៊ាង ស៊ីផាន បាន សំណេះសំណាលជាមួយ ក្រុមគ្រួសារសព និងសាច់ ញាតិ ដោយភាពក្រៀមក្រំ បំផុត ដែលបញ្ជាក់ថា គឺមានការអាឡោះអាល័យ និងស្តាយស្រណោះចំពោះ មន្ត្រីថ្នាក់ ក្រោមដ៏ល្អមួយរូប ដែលបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ក៏ដូចជាធ្វើការជូន ថ្នាក់លើ អស់រយៈពេលជា ច្រើនឆ្នាំ មកហើយនោះ ពុំដែលមានបញ្ហា អ្វីម្តងណាឡើយ ។

គួររំលឹកផងដែរថា ខណៈ លោក សួស យ៉ន សម្រាកព្យា បាលនោះ គឺលោក អ៊ាង ស៊ីផាន រួមនឹងមន្ត្រីសាលា ខណ្ឌ សង្កាត់ បាននាំយកគ្រឿង ឧបភោគបរិភោគ ជាច្រើន និងថវិកាមួយចំនួន បានចុះ ទៅសួរសុខទុក្ខដល់លំនៅដ្ឋានរបស់លោក ដែលសបញ្ជាក់ អំពីទឹកចិត្ត និងសកម្មភាពរបស់ថ្នាក់លើ បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះមន្ត្រីថ្នាក់ ក្រោម ហើយសកម្មភាពនេះ គឺលោកធ្វើជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ចំពោះ មន្ត្រីថ្នាក់ក្រោមដែលខិតខំ បំពេញការងារមិនខ្លាចនឿយហត់នោះ ។

ភរិយា និងកូនៗលោក សួស យ៉ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អភិបាលខណ្ឌ លោក អ៊ាង ស៊ីផាន ដែលបានមកគោរពវិញ្ញាណក្ខន្ឋ ជាចុងក្រោយ និងបាននាំយកថវិកាចំនួន មកជូនដល់ក្រុមគ្រួសារគាត់ ដែលកំពុងមានទុក្ខសង្រែង និងខ្វះខាតនាពេលនេះ សូមឱ្យលោកអភិបាល និងលោកស្រី សូមជួប តែសេចក្ដីសុខគ្រប់ប្រការ និងសុខភាពល្អ កម្លាំងមាំមួនបំពេញការងារប្រកបដោយជោគជ័យគ្រប់ភារកិច្ច ៕