អគ្គិភ័យឆេះ ឃ្លាំងស្តុកក្រណាត់ របស់រោងចក្រកាត់ដេរ មួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ នៅវេលាម៉ោង៦៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ មាន ករណីអគ្គិភ័យ ឆាបឆេះឃ្លាំងឆេះក្រណាត់ យ៉ាងសន្ធោសន្ធៅ នៃរោងចក្រមួយកន្លែង ស្ថិត នៅតាមបណ្តាយផ្លូវ៥៩៨ ភូមិបាយ៉ាប (ក្បែរផ្លូវកែងទៅផ្លូវហាណូយ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សេចក្តីរាយការណ៍ បានបន្តទៀតថា នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជាច្រើននាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បាននឹងកំពុងចេញ ទៅជួយអន្តរាគមន៍។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុនោះទេ៕

អគ្គិភ័យឆាបឆេះ រោងចក្រនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី

អគ្គិភ័យឆាបឆេះ រោងចក្រនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីភ្នំពេញ៖ អគ្គិភ័យ ដ៏សន្ធោសន្ធៅ បាននិងកំពុងឆាបឆេះ រោងចក្រមួយកន្លែងនៅតាមបណ្តាយផ្លូវ៥៩៨ ភូមិបា យ៉ាប ក្បែរផ្លូវកែងទៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រមាណ ៦ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែតុលានេះ។ រថយន្តពន្លត់ អគ្គិភ័យ រួមជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យនេះ៕

Posted by Dap_News_Website on Monday, October 19, 2015

អគ្គិភ័យឆេះ ឃ្លាំងស្តុកក្រណាត់ របស់រោងចក្រកាត់ដេរ មួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី