រដ្ឋបាលខេត្ត បង្កើតគណៈកម្មការ អនុគណៈកម្មការ បច្ចេកទេស និងអនុគណៈកម្មការ រៀបចំបុណ្យអុំទូក ខេត្តបាត់ដំបង

បាត់ដំបង៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ រដ្ឋបាលខេត្ត បានបង្កើតគណៈកម្មការ ប្រជុំអនុគណៈកម្មការបច្ចេកទេស និងអនុគណៈកម្មការរៀបចំ បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាថ្ងៃទី២៦,២៧ ខែតុលា ឆ្នាំ២០១៥ ត្រូវនិងថ្ងៃបុណ្យចេញព្រះវស្សាខាងមុខនេះ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អភិបាលរង ប្រធានមន្ទីរនានា ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ដើម្បីញាំងពិធីនេះ មានភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋជិតឆ្ងាយ បានមកលេងនិងទស្សនាកម្សាន្ត ជារៀងរាល់ឆ្នាំផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ អនុគណៈកម្មការ ទទួលបន្ទុកជំនាញផ្សេងៗ ក៏បានលើកឡើងនូវការងារបច្ចេកទេសរបស់ខ្លួន ដើម្បីត្រៀមរៀបចំពិធីនេះ ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ និងសុវត្ថិភាពផងដែរ។ នៅក្នុងពិធីនេះ ក៏មានការតាំងពិព័រណ៍មិត្តភាពកម្ពុជា ថៃ ប្រមាណជាង៤០០ស្តង់ ក្នុងនោះមានស្តង់ថៃជាង៣០០ស្តង់ និងខ្មែរមានស្តង់ជាង១០០ស្តង់ ដើម្បីបង្ហាញពីផលិតផលផ្សេងៗ ជូនប្រជាពលរដ្ឋបានស្គាល់ និងទិញយកទៅប្រើប្រាស់ តាមតម្រូវការរបស់ខ្លួនផងដែរ៕