សាលាខេត្តតាកែវ បញ្ជាក់អំពីដំណោះស្រាយ ជម្លោះដីធ្លីរវាង ប្រជាពលរដ្ឋ៤៧គ្រួសារ និងលោកស្រីតំណាងរាស្រ្ត និន សុផុន

តាកែវ ៖ សាលាខេត្តតាកែវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ បានចេញសេចក្តី បំភ្លឺ ស្តីអំពីដំណោះស្រាយ នៃជម្លោះដីធ្លីរវាង ប្រជាពលរដ្ឋចំនួន៤៧គ្រួសារ និងលោកស្រី និន សុផុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ដោយក្នុងនោះលោកស្រីតំណាងរាស្រ្ត បានបញ្ជាឲ្យ អ្នកចាំដីរបស់ខ្លួន រុះរើរបងដែលហ៊ុំព័ទ្ធចេញទាំងអស់ កុំឲ្យប្រជាពលរដ្ឋមានការយល់ ច្រឡំថាលោកស្រីរំលោភយកដីបឹង។

តាមរយៈសេចក្តីបំភ្លឺ របស់សាលាខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានដឹកនាំប្រតិភូ ចុះទៅពិនិត្យជាក់ស្តែងដីទំនាស់នោះ ហើយក្រោយការសួរនាំ លោកស្រី និន សាផុន មិនបានដឹងពីការព័ទ្ធរបងនោះឡើយ ពោលគឺអ្នកចាំដីរបស់លោកស្រីឈ្មោះ ណុប សុខា ជាអ្នកហ៊ុមព័ទ្ធ ក្នុងគោលបំណងការពារកុំឲ្យជនខិលខូចមួយចំនួនចូលឆក់ត្រីក្នុងត្រពាំង របស់គាត់ ក៏ដូចជាមាន់ ទា ចាន ឆ្នាំង ស្រូវ អង្ករ និងការពារសុវតិ្ថភាពគ្រួសាររបស់គាត់ផងដែរ ។

តាមសេចក្តីបំភ្លឺដដែលនេះ ក្រោយពីដឹង ពីករណីធ្វើរបងពីសំណាក់អ្នកចាំដីរបស់ខ្លួន លោកស្រី និន សាផុន បានបញ្ជាឲ្យរុះរើជាបន្ទាន់ ចៀសវាងមានការយល់ច្រឡំពី សំណាក់ ប្រជាពលរដ្ឋ ហើយសម្រាប់ដីនៅតំបន់នោះ លោកស្រីបានទិញពីម្ចាស់ កម្មសិទិ្ធយ៉ាងត្រឹមត្រូវ ។

សាលាខេត្តតាកែវបានចាត់ទុកថា នេះជាឆន្ទៈដ៏ស្មោះស របស់លោកស្រីតំណាងរាស្រ្ត ក្នុងការដោះស្រាយបញ្ហាផ្ទុយពីបុគ្គលមួយចំនួន រិះរក គ្រប់មធ្យោបាយ ដើម្បីបន្តុះបង្អាប់ លោកស្រី ដែលជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា លោកស្រី និន សុផុន អ្នកតំណាងរាស្ត្រ មណ្ឌលតាកែវ ត្រូវបានប្រជាពលរដ្ឋប្រមាណ ៤៧គ្រូសារ ដែលរស់នៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ នាំគ្នាដាក់ពាក្យបណ្ដឹងប្ដឹងថា បានរំលោភបំពាន យកដីបឹងរបស់រដ្ឋ ធ្វើជាកម្មសិទ្ធរបស់ខ្លួន។

តាមពាក្យបណ្ដឹងមួយច្បាប់ ដែលមានប្រជាពលរដ្ឋចំនួន៤៧នាក់ បានផ្ដឹតមេដៃដាក់ចូលទៅកាន់ លោកអភិបាល ខេត្តតាកែវ និងសាលាក្រុងដូនកែវ បានបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋបាននាំគ្នា ចោទប្រកាន់លោកស្រី និន សុផុន ថា បានបំពានព័ទ្ធរបងយកដីបឹងរបស់រដ្ឋ ដែលប្រជាពលរដ្ឋ ធ្លាប់ ប្រកបរបរកស៊ីធ្វើស្រែចំការ ជាយូរយាណាស់ មកហើយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាពិសេសថ្មីៗនេះ អ្នកតំណាងរាស្រ្តរូបនេះ បានយកគ្រឿងចក្រ មកជីកនិងឈូសឆាយដីបឹង ជាកង់ៗធ្វើជាស្រះ ហើយបានបិទផ្លូវទឹក ដែលហូរពីស្ពានខាងលិចមន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តតាកែវ ពីត្បូងទៅ ជើងបិទទាំងស្រុងតែម្ដង៕