បេឡា ឆ្លើយតប​ចំពោះ​ការប្រកាស​រៀបការ​រប​ស់​លោក វៀរ​

Sanofi

​ពិតជា​ធ្វើ​ឲ្យ​អ្នកនាង បេឡា វ៉ា​នី​តា (Bella Vanita) ញញឹមញញែម​ពិតមែន ពេលដែល​បានទទួល​កាបូប​ម៉ាក​ល្បី​ដែល​លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) បាន​ដើរ​ស្វែងរក​ទិញ​ពី​ស្រុក​ក្រៅ​យ៉ាង​លំបាក ហើយ​ថែមទាំង​បានប្រកាស​នឹងមាន​ពិធីមង្គលការ​នៅ ៥ ឆ្នាំ​ទៀត ជាពិសេស​កូនក្រមុំ​របស់លោក​គឺជា​នារី​កូនកាត់ ដោយ​ការ​បង្ហើប​បែបនេះ​គឺ​ធ្វើ​ឲ្យ​មហាជន​សង្ស័យថា នារី​កូនកាត់​ម្នាក់​នោះ​គួរតែ​ជា​អ្នកនាង បេឡា ដែលជា​មនុស្ស​ស្រី​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​បំផុត​។​



​អ្នកនាង បេឡា ក៏​មិនបាន​នៅ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​ពី​ការប្រកាស​របស់លោក វៀរ នោះទេ ដោយ​ពេលនេះ​អ្នកនាង បេឡា ព្រម​ចេញមុខ និង បកស្រាយ​រាល់​មន្ទិលសង្ស័យ​ទាំងអស់​។ អ្នកនាង បេឡា បាន​ប្រាប់ថា តាមពិតទៅ​លោក វៀរ បានដឹងថា អ្នកនាង​ស្រឡាញ់​កាបូប​ម៉ាក​ល្បី​នោះ​ខ្លាំងណាស់ តែ​ក្នុងស្រុក​មិនមាន​លក់ ដូចនេះ​ពិបាក​រក​ទិញ​ណាស់ ឆ្លៀតឱកាស​បាន​ចេញទៅ​ក្រៅប្រទេស ទើប​លោក វៀរ ជួយ​ស្វែងរក​ទិញ​ទុកជា​កាដូ​យកមក​ផ្ញើរ ដោយ​តម្លៃ​មិន​ដល់ក​ន្លះ​លាន​បាត ក៏​មិន​ចង់​និយាយ​ពី​រឿង​តម្លៃ​ប៉ុន្មាន​ទ្បើ​យ ព្រោះនេះ​គឺជា​កាដូ​ចេញពី​ទឹកចិត្ត​។

 


អ្នកនាង បេឡា បាន​សារភាពថា បន្ទាប់ពី​ទទួល​កាដូ​នេះ អ្នកនាង​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះ​ចង់បាន​កាដូ​នេះ​យូរ​មកហើយ ហើយក៏​អរគុណ​លោក វៀរ យ៉ាងខ្លាំង​ដែល​យកចិត្តទុកដាក់​រឿង​គ្រប់យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​អ្នកនាង ប៉ុន្តែ​រឿង​ដែល​លោក វៀរ ប្រកាសថា នឹងមាន​ពិធីមង្គលការ​នៅ ៥ ឆ្នាំ​ទៀត​ជាមួយ​កូនក្រមុំ​កូនកាត់ នោះ​មិនបាន​សំដៅលើ​រូបអ្នក​នាង​ឡើយ​។​



​នាង​បេឡា​បាន​បន្ថែមទៀតថា ទោះជា​អ្នកនាង​ជា​នារី​កូនកាត់​ថៃ អង់គ្លេស ក៏ពិតមែន តែ​លោក វៀរ មិនបាន​ប្រកាស​ពី​ឈ្មោះ​នារី​ម្នាក់​នោះ​ឲ្យ​ប្រាកដ​ឡើយ ដូចនេះ​នារី​កូនកាត់​គឺមាន​ច្រើន មិនមែន​មានតែ​អ្នកនាង​ម្នាក់​ដែលជា​កូនកាត់​នោះទេ​។ ម្យ៉ាងទៀត​សម្រាប់​រឿង​រៀបការ​គឺ អ្នកនាង​មិនទាន់​គិតគូ​ឡើយ ព្រោះ​ខ្លួន​នៅ​ក្មេង ចង់​ផ្តោត​រឿង​ការងារ​ឲ្យ​បាន​ច្រើន ហើយ​ក៏មាន​ការងារ​ជាច្រើន​ត្រូវ​ទទួលខុសត្រូវ​។



​គួរបញ្ជាក់​ផងដែរ​ថា ពេលនេះ​អ្នកនាង បេឡា កំពុង​រៀន​ថ្នាក់អនុបណ្ឌិត រីឯ​លោក វៀរ វិញ​បាន​រៀន​ចប់​ថ្នាក់អនុបណ្ឌិត​រួចហើយ រង់ចាំតែ​ចូលរួម​ពិធី​ទទួល​សញ្ញាប័ត្រ​តែប៉ុណ្ណោះ ដោយ​មហាជន​កំពុងតែ​ទន្ទឹម​មើលថា តើ​អ្នកនាង បេឡា នឹង​ត្រៀម​កាដូ​អ្វី​ជូន​លោក វៀរ វិញ ទាំង​ដែល​ទាំងពីរ​នាក់​នេះ​ចេះតែ​ប្រកាសថា ពួកគេ​កំពុងតែ​រាប់អាន​គ្នា​ដូចជា​បងប្អូន​បង្កើត តែ​ភាគច្រើន​គូស្នេហ៍​តារា​ច្រើនតែ​ប្រើ​ទំនាក់ទំនង​បែបនេះ​មក​បិទបាំង ព្រោះ ពេលវេលា​នេះ​គឺ​រាប់អាន និង មើលចិត្ត​គ្នា​ឲ្យ​បាន​ច្បាស់​៕ ខេ​រី
(​ប្រភព ៖ បូ​ហ្សា )

Related