វិធី​ចិញ្ចឹម​ជ្រូក​ដោយ​ប្រើ​ភ្លេង ជួយ​ឱ្យ​សាច់ជ្រូក​កាន់​តែមាន​រសជាតិ​ឆ្ងាញ់​ពិសេស​

Sanofi

ក្រុម​អ្នកជំនាញ​បង្កាត់​ពូជ​ន៍​សត្វ​ជ្រូក​សាច់​នៃ​មហាវិទ្យាល័យ​កសិកម្ម​ប៉េកាំង ( Beijing University Of Agriculture) ប្រទេស​ចិន​មួយក្រុម​បានធ្វើ​រឿង​គួរអោយ​អស់សំណើច​មួយ ដោយ​ពួកគេ​បាននាំគ្នា​ប្រគំ​ភ្លេងជាតិ​អោយ​ជ្រូក​សាច់​នៅក្នុង​កសិដ្ឋាន​ពិសោធន៍​មួយកន្លែង​ស្តាប់​ដោយ​មិន​ខ្វល់​ពី​ការ​សើចចំអក​ពី​សំណាក់​មហាជន​នោះឡើយ ។

វា​ជា​រឿង​មួយ​ដែល​មិន​នឹកស្មាន​ដល់​ថា ការលេង​ភ្លេង​អោយ​សត្វ​ជ្រូក​ស្តាប់​បែបនេះ​គឺអាច​ជួយ​អោយ​សត្វ​ជ្រូក​ទាំងអស់នោះ​មាន​អារម្មណ៍​សប្បាយរីករាយ ហើយ​ភាពសប្បាយ​រីករាយ​នៃ​សត្វ​ជ្រូក​សាច់​ទាំងអស់នេះ​អាចជួយ​អោយ​សាច់​របស់​ពួកវា​មាន​គុនភាព​ខ្ពស់​ដែលជា​ភាពងាយស្រួល​មួយ​ក្នុង​ការធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​នៃ​គុណភាព នេះ​បើតាម​ការរៀបរាប់​អោយដឹង​ពី​សមាជិក​ម្នាក់​ក្នុង​ក្រុម​ជំនាញ​បង្កាត់​ពូជ​ន៍​ជ្រូក​សាច់​ខាងលើ ។

ជាក់ស្តែង​ដូចជា​រូបភាព​ខាងក្រោម​ដែល​ទើបតែ​បាន​បង្ហោះ​លើ​បណ្តាញសារព័ត៌មាន Beijing Morning News កាលពីពេល​ថ្មីៗ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​សកម្មភាព​នៃ​ការប្រគំ​ភ្លេង​អោយ​ជ្រូក​ស្តាប់​នៅក្នុង​កសិដ្ឋាន របស់​នាង Zheng ដែលជា​អ្នកជំនាញ​ប្រគំ​ភ្លេងជាតិ​ម្នាក់​នៅក្នុង​មហាវិទ្យាល័យ​កសិកម្ម​ប៉េកាំង ៕ កុសល​


​ ​

Related