លោក ស ថាវី ដាស់តឿនអាជ្ញាធរ និងសមត្ថកិច្ច លុបបំបាត់បទល្មើស និងល្បែងស៊ីសង ក្នុងមូលដ្ឋាន

ឧត្តរមានជ័យ៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ ក្រើនរំលឹកដាស់តឿន ឲ្យអាជ្ញាធរ ធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់លុបបំបាត់បទល្មើស និងល្បែងស៊ី សងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន។ ការ ក្រើនរំលឹករបស់ លោក ស ថាវី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញប្រកាសការចូលកាន់តំណែងរបស់ អភិបាល និងអភិបាលរងស្រុកចុងកាល់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា បទល្មើសល្បែងស៊ីសង និងបទល្មើសផ្សេងៗទៀត គឺជា បញ្ហា ដែលនាំមកនូវភាពអសន្តិសុខក្នុងមូលដ្ឋាន ដូច្នេះ អាជ្ញាធរដែនដី និងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ និងធ្វើ ការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោកអភិបាលខេត្ត បានលើកឡើងទៀត «នៅតាមមូលដ្ឋានសព្វថ្ងៃនេះ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺបទល្មើស គ្រឿងញៀន និងល្បែងស៊ីសងកន្ទុយលេខ និងបទល្មើសផ្សេងៗទៀត ព្រោះបើតាមសំដីរបស់ប្រជាពលរដ្ឋ បាន លើកឡើងថា សពថ្ងៃនេះគាត់មានព្រួយបារម្ភណាស់រឿងគ្រឿងញៀន និងល្បែងស៊ីសងនេះ ហើយគាត់សំណូម ពរឲ្យជួយបង្រ្កាបឲ្យខាងតែបាន»។

លោក ស ថាវី បានបន្តទៀតថា ល្បែងកន្ទុយលេខ ឬឆ្នោតនេះ ហាក់កំពុងកក្រើកខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋ ដែលជា កសិកររងគ្រោះ និងប៉ះពាល់ដល់ជីភាព និងការរស់នៅ។ លោក ស ថាវី ក៏បានធ្វើកាដាស់តឿនឲ្យលុបបំបាត់កុង ត្រូលជរជុះនៅតាមដងផ្លូវផងដែរ។

លោក ស ថាវី មិនផងដែរ នូវការផ្តាំផ្ញើផងដែរ ដល់លោក រឹទ្ធិ ប៉ាក់ និងលោក ហៀប ប៊ុនរឹទ្ធ ដែលទើបចូលកាន់ តំណែងជាអភិបាល និងអភិបាលរងស្រុកចុងកាល់ ឲ្យយកចិត្តទុកដាក់ធ្វើការ និងធ្វើសហការគ្នា ដើម្បីនាំប្រយោជន៍ជូនប្រជា ពលរដ្ឋ៕