ប្រជាពលរដ្ឋ នៅខេត្តក្រចេះ បានទទួលការព្យាបាល ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រទេសអូស្រ្តាលី

ក្រចេះ ៖ ប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះ ជាច្រើននាក់ បានទទួលការ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ប្រទេសអូស្រ្តាលី ដែលមានអង្គការ Cambodia vision រយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

មន្រ្តីមន្ទីរសុខាភិបាល ខេត្តក្រចេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រទេសអូស្រ្តាលី បានសហការជាមួយ មន្ទីរសុខាភិបាលខេត្ត មកព្យាបាលជំងឺ ប្រជាពលរដ្ឋ តាមគំរោងក្រុមគ្រូពេទ្យទាំងនោះ ទទួលព្យាបាលជំងឺ៥០០នាក់ ក្នុងមួយថ្ងៃ មានសេវាពិនិត្យ និងវះកាត់វាស់ភ្នែក ព្យាបាល អ្នកជំងឺភ្នែក ឡើងបាយ ផ្ដល់ថ្នាំ ផ្ដល់វែនតា ឧបករណ៍ សំរាប់មនុស្សគថ្លង់ និងព្យាបាលជំងឺ ផ្សេងៗទៀត ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្រ ថែមទាំងផ្ដល់កន្លែងស្នាក់នៅ សំរាប់ប្រជាពលរដ្ឋ មកព្យាបាល និងថែទាំជំងឺផ្ដល់ជូននូវអាហារ ២ពេលក្នុង១ថ្ងៃ និងថវិកា ២០០០០រៀល អង្ករ១កញ្ចប់៥kg សំរាប់អ្នកមានជំងឺធ្ងន់ធ្ងរ និងមកពីឆ្ងាយនិងបានទទួលប្រាក់បន្ថែម។

លោក អ៊ុច វាច អាយុ៣៣ឆ្នាំ មានជំងី ចំឡែកដុះសាច់ចេញពីក្បាលដូចក្បាល ដំរីរស់នៅភូមិព្រែកតាអុង ឃុំស្វាយញៀរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឲ្យដឹងថា គាត់ត្រេកអរខ្លាំងណាស់ ដែលគ្រូពេទ្យស្ម័គ្រចិត្ត ព្យាបាលជូនពលរដ្ឋកម្ពុជា ធ្វើឲ្យ គាត់មានឱកាស ពិនិត្យ និងព្យាបាលជំងឺរបស់គាត់ និងទទួលបានឧបករណ៍សំឡេង។

លោក គាង ហុង ប្រធានមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកព្យាបាលនៅកម្ពុជា ជាលើកទី១៦ ហើយសំរាប់ខេត្តក្រចេះ ជាលើកទីពីរ ក្នុង១លើកព្យាបាល ប្រជាពលរដ្ឋចំនួន២០០០នាក់៕