លោកយាយ​អាយុ​៦១​ឆ្នាំ​ចងក​សម្លាប់ខ្លួន​ចោល​ចៅស្រី​តែ​ម្នាក់​ព្រោះតែ​ក្រីក្រ និង​អស់សង្ឃឹម​

​ខេត្តកំពង់ឆ្នាំង​៖ លោកយាយ​ម្នាក់​បាន​យក​ខ្សែលួស មក​ចងក​សម្លាប់ខ្លួន ដោយសារតែ មាន​ជីវភាព​ខ្វះខាត​ក្រីក្រ​ពេក និង​មាន​ជម្ងឺផ្លូវចិត្ត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ចាស់​តា​ស៊ឹម ស្ថិតនៅ​ក្នុងភូមិ​ជ្រលង​កក់ ឃុំ​ក្រាង​លាវ ស្រុក​រលារ​ប្អៀ​រ តែ​លោកយាយ​បាន​ចងក​ស្លាប់​តាំងពី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​មកម្ល៉េះ​។​

អ្នកស្រុក​ក្នុងភូមិ​ជ្រលង​កក់​បានអោយដឹងថា​៖ លោកយាយ​ដែល​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ​ឈ្មោះ អួន យ៉ុង អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ សព្វថ្ងៃ​គាត់​រស់នៅ​២​នាក់​ចៅស្រី អាយុ​១៤​ឆ្នាំ​ម្នាក់ ចំណែក​កូនចៅ​បែក​មាន​ប្តី​ប្រពន្ធ ទៅ​រស់នៅ​ឆ្ងាយៗ​អស់ហើយ គឺ​មានតែ​ចៅស្រី​ម្នាក់នេះ ដែល​នៅ​ជូ​យ​មើលថែរក្សា​គាត់​។​

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​លោកយាយ​រងគ្រោះ​ខាងលើនេះ​ដើរ​សំដៅទៅ​ភូមិ​ចាស់​ដែលជា​កន្លែងកើតហេតុ​នោះដែរ តែ​គេ​មិនបាន​ចាប់អារម្មណ៍​ថា​គាត់​ទៅធ្វើ​អី​នៅ​ទីនោះ​ទេ លុះ​ភ្លឺ​ឡើង​ទើប​មាន​អ្នកភូមិ​ប្រទះឃើញ ហើយក៏​ផ្អើល​ឆោឡោឡើង និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ខា​ន​អោយមកធ្វើ​ការពិនិត្យ​ផងដែរ​។​

លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ស្រុក​រលារ​ប្អៀ​រ​បានអោយ​ដឹ​ថា​៖ ករណី​ស្លាប់ របស់ លោកយាយ​ខាងលើនេះ ក្រោយពី​សមត្ថកិច្ច​ក្រុមបច្ចេកទេស​ធ្វើការ​ពិនិត្យ ទៅលើ សាកសព​រួចរាល់​ហើយ សមត្ថកិច្ច​អោយដឹងថា​៖ ការស្លាប់​របស់លោក​យាយ គឺ​ពិតជា បាន​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​ប្រាកដ​មែន​។ សព​លោកយាយ​ត្រូវបាន​ប្រគល់អោយ ទៅ​ក្រុមគ្រួសារ​និង​អ្នកភូមិ​ជួយ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​៕ រិ​ទ្ធិ ជ័យ

KA-18-10-2015-07 KA-18-10-2015-08​ ​ ​ ​ ​ ​