មន្ត្រី​ជំនាញ​សហការ​ណ៍​ជា​អាជ្ញាធរ​មូលដ្ឋានបន្ត​បង្ក្រាប​បទល្មើស​នេសាទ​

​ខេត្ត​ព្រះសីហនុ​៖ លប​បទ​ប្រភេទ ស្បៃ​ម៉ុង​ចំនួន​៧៥ ស្មើនឹង​៦០០​ម៉ែត្រ ត្រូវបាន​មន្ត្រីជលផល​ស្រុក​ព្រៃនប់​ដុត​កំ​ម្ទេ​ច​ចោល បន្ទាប់ពី​ចុះបង្ក្រាប​បាន​កាលពី​ព្រឹក​ថ្ងៃទី​១៨​តុលា​ឆ្នាំ​២០១៥ ក្រោម​កិច្ចសហការ​ណ៏​ជាមួយ អាជ្ញាធរ ឃុំ​អី​ជ្រៅ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​អូជ្រៅ សហគម​ន៏​នេសាទ​កោះ​ខ្យង​។​ ​ ​

​លោក​អនុសេនីយ៍ត្រី ហ៊ួ យ៉ៃ នាយប៉ុស្តិ៍​រដ្ឋា​បាល​សង្កាត់ អូជ្រៅ បាន​គូសបញ្ចាក់ថា យុទ្ធនាការ​ចុះបង្ក្រាប ឧបករណ៍​នេសាទ​ល្មើសច្បាប់​នេះ បាន​ដឹកនាំ​ដោយ លោក ឯម ភាព នាយផ្នែក​រដ្ឋា​បាល​ជលផល ស្រុក​ព្រៃនប់ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋា​បាល​ឃុំ​អូជ្រៅ ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​សហគមន៍​នេសាទ​កោះ​ខ្យង និង អាជ្ញាធរ​មូលដ្ឋាន ឃុំ​អូជ្រៅ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា នៅ​ចំណុច​ភូមិ​បឹង​តា​ព្រហ្ម​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​មានការ​នេសាទ ដោយ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ឧបករណ៍​ទាំងនេះ​បាន​នឹង​កំពុង​បំផ្លាញ​ប​ច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ បង្កឡើង​ដោយ​ឈ្មោះ សូត្រ ប៊ុន​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​ ​

លោក ឯម ភាព នាយផ្នែក​រដ្ឋា​បាល​ជលផល ស្រុក​ព្រៃនប់ បាន​ថ្លែង​ក្នុង​ឪ​កាស​ដុតបំផ្លាញ​លប​បទ​នេះ​ថា ឧ​បករ​ណ៏​ដែល​កំលាំង​ជំនាញ​ដុតបំផ្លាញ​នាពេលនេះ គឺជា​ឧ​បករ​ណ៏​ថ្មី​មួយ​ប្រភេទ​ដែល​ពុំ​មានចែង​ក្នុង​ច្បាប់​ជលផល​។ យោងតាម​ច្បាប់​ជលផល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​យ៉ាងច្បាស់​ថា រាល់​ឧ​បករ​ណ៏​ទាំងឡាយណា​ដែល​ពុំមាន​កំណត់​ក្នុង​ច្បាប់​ជលផល គឺ​ចាត់ទុកជា​ឧ​បករ​ណ៏​ល្មើសច្បាប់ ហើយ​ម្យ៉ាងទៀត​ឧបករណ៍​ប្រភេទ​លប​បត់​នេះ វា​បាន​បំផ្លាញ​ដល់​ធនធានធម្មជាតិ​ក្នុង​ទឹក​យ៉ាងធ្ងន់ធ្ងរ ព្រោះ​លប​ប្រភេទ​នេះ​វា​បាន​ស្រូបយក​ទាំង​ត្រី​តូច ត្រី​ធំ បង្គារ ក្តាម គ្រប់​ប្រភេទ ដែល​អាចធ្វើអោយ​ហិនហោច​ពពួក​មច្ឆា​ជាតិ​ទៅ​ថ្ងៃ​អ​នា​គត់​។​

​លោក​បន្តថា ដោយបាន​ធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ សូមមេត្តា បោះបង់ចោល​នូវ​ការនេសាទ​ទាំងឡាយណា​ដែល​បានធ្វើអោយ​ប៉ះពាល់​ដល់​ស​ង្គ​ម​ជាតិ ក៏ដូចជា​សម្បត្តិ​ធម្មជាតិ ងាក​មក​នេសាទ​ស្របច្បាប់​តាម​លក្ខ​ណះ​បច្ចេកទេស​ដែល​ច្បាប់​ជលផល​អនុ​ញ្ញា​ត្តិ ដើម្បី​រួមគ្នា​ការពារ និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​ដែល​ខ្មែរ​យើង​មាន​ស្រាប់ ទុក​សំរាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​៕ សមុទ្រ​ខៀវ

KA-18-10-2015-01 KA-18-10-2015-02 KA-18-10-2015-03 KA-18-10-2015-04 KA-18-10-2015-05​ ​