Q&A : បើ​នាង​ខ្ញុំ​ខ្ពើម​ទឹកមាត់​របស់​ស្វាមី តើ​នេះ​ជា​បញ្ហា​របស់ខ្ញុំ​ដែររឺទេ ?​

Sanofi

សំណួរ ៖ ក្រោយពី​រៀបការ​ហើយ ខ្ញុំ និង ស្វាមី​បានរួម​ភេទ​ជាមួយគ្នា​តាម​ធម្មតា​ដូច​អ្នកដទៃ​ដែរ ប៉ុន្តែ​គ្រាន់តែ​នៅពេល​រួមភេទ​ម្តងៗ​ស្វាមី​ចូលចិត្ត​ប្រើ​អណ្តាត​ដាស់​អារម្មណ៍​ដោយ​លិទ្ធ បង្អូស​តាំង​ពីលើ​ដល់​ក្រោម ពោលគឺ​គាត់​ប្រើ​អណ្តាត​ស្ទើរ​សព្វកន្លែង​លើ​រាងកាយ​របស់​នាង​ខ្ញុំ​តែម្តង ។

រាល់​លើក​នាង​ខ្ញុំ​ទទួល​អារម្មណ៍​ថា ស្រៀវ​ស្រើប​ណាស់ ប៉ុន្តែ​មួយរយៈ​ពេល​ក្រោយនេះ​ស្វាមី​ប្រើ​អណ្តាត​លិទ្ធ​ទាំង​ត្រចៀក និង តាម​ផ្ទៃមុខ​ថែមទៀត ធ្វើឱ្យ​នាង​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ខ្ពើមរអើម​ទឹកមាត់​បន្តិច​ម្តងៗ​រហូត​ចង់​ក្អួត ។ តើ​ការកើត​បញ្ហា​បែបនេះ​ជា​អាការ​ចម្លែក ឬទេ ហើយ​តើ​ស្វាមី​ខ្ញុំ​ជា​មនុស្ស​ខុសគេ​ឬទេ ដែល​ប្រព្រឹត្ត​ពេល​រួមភេទ​បែបនេះ ?

​ចម្លើយ ៖ បញ្ហា​សិច​ជា​ចំណង់​ចំណូលចិត្ត និង ជា​រឿង​អាថ៌កំបាំង​របស់​គ្រួសារ​នីមួយៗ​ផ្សេងៗ​ពីគ្នា ។ ករណី​ស្វាមី​របស់​អ្នក​ចូលចិត្ត​ប្រើ​អណ្តាត មិនមាន​អ្វី​ចម្លែក ឬ ខុសពី​គេឯង​នោះដែរ ។ ចំពោះ​បញ្ហា​របស់​អ្នក​កើត​ការមិន​ចូលចិត្ត​ឱ្យ​ស្វាមី​ប្រើ​វិធី​រួមភេទ​បែបនេះ​ឃើញថា​មិន​ពិបាក​រក​ដំណោះស្រាយ​ទេ អ្នក​ចាំបាច់​ត្រូវ​ពិភាក្សាគ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មកជា​មួយ​ស្វាមី ។

អ្នក​ត្រូវ​លើក​បញ្ហា​នេះ​មក​និយាយ​ជាមួយគ្នា​ឱ្យបាន​ច្បាស់លាស់ ។ ក្រៅពីនេះ​វិធី​មួយទៀត​ដែល​គេ​តែង​អនុវត្ត​មាន ប្រសិទ្ធភាព​ផងដែរ គឺ​ការបដិសេធ​ភ្លាមៗ​ពេល​ស្វាមី​កំពុង​ចាប់​ផ្តើមឡើង​ក្នុងពេល​រួមភេទ​តែម្តង ។ វិធី​នេះ​បើទោះបី​មិនសូវ​សមរម្យ តែមាន​ប្រសិទ្ធ​ភាពដូចគ្នា ព្រោះ​ជាស​ញ្ញា​ប្រាប់​ដោយ​ត្រង់​ថា អ្នក​មិន​ចូលចិត្ត ។ អ្នក​មិនត្រូវ​ខ្លាចចិត្ត ឬ ខ្លាច​ស្វាមី​អស់​អារម្មណ៍​នោះឡើយ ព្រោះ​ការធ្វើ​បែបនេះ​ដើម្បី​ឱ្យគេ​រក​វិធី​ផ្សេង​មក​អនុវត្ត​វិញ ។

ដោយសារ​ខ្លាចចិត្ត​ដៃគូ​មាន​មនុស្ស​មិនតិច​ទេ​ស៊ូទ្រាំ​ពីអ្វី​ដែល​ខ្លួន​មិន​ពេញចិត្ត ។ការដែល​ធ្វើបែបនេះ​មិនល្អ​ឡើយ ហេតុនេះ​យើង​ចាំបាច់​ត្រូវ​ងាក​មក​ពិភាក្សាគ្នា​ដែលជា​វិធី​ច្រកចេញ​ល្អ​បំផុត ។ អ្នក​ត្រូវ​ចាំ​ថា មិនត្រូវ​បៀមទុក្ខ​តែម្នាក់ឯង​ទេ ព្រោះ​អ្វីៗ​សុទ្ធ​តែមាន​ដំណោះស្រាយ បើ​មិនតិច​ក៏​ច្រើន​ដែរ ។​


Related