មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា​ឃាត់ខ្លួន​ករណី​រក្សាទុក​សារធាតុ​ញៀន​

​ខេត្តមណ្ឌលគិរី​៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា​ឃាត់ខ្លួន​ពីបទ​រក្សាទុក​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៥ ត្រង់ចំណុច ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​ករណី​ខាងលើ សមត្ថកិច្ច​បង្ក្រាប់បាន​ថ្ងៃ​តែមួយ តែ​ទីតាំង​ផ្សេងគ្នា​។​

​លោក ស៊ុន ប៊ុនធឿន អធិការ​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹងថា ករណី​ទី​១​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ព្រមទាំង​ថ្នាំញៀន​៣​កញ្ចប់ នៅវេលា​ម៉ោង ១២​នឹង​២០​នាទី​ថ្ងៃទី​១៦​តុលា​, ឈ្មោះ អេ​ល វ៉ាន់​នី អាយុ​២៤​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ភូមិ​ពន្លាក ឃុំ​ស្រែ​ចារ ស្រុក ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅផ្ទះ​សំណាក់ ជំនោ​សុខសាន្ត ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​។ រហូតដល់​ម៉ោង ២០​នឹង​៥​នាទី​ថ្ងៃ​ដដែល​សមត្ថកិច្ច​បង្ក្រាប់​បាន​នៅផ្ទះ​សំណាក់ លី សុមនា​។​

ក្រោយពី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ ឃាត់ខ្លួន​មនុស្ស​បាន​២​នាក់​ថែមទៀត ព្រមទាំង​ថ្នាំង​ញៀន​ចំនួន​៥​កញ្ចប់ ដែល ជន សង្ស័យ​ទី​១​ឈ្មោះ​ស៊ុយ កឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​២​ឈ្មោះ កេ​ត រិត ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ប​ច្ចប្ប​ន្ន ក្នុង​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​៕ ឦសាន​១

KA-19-10-2015-14 KA-19-10-2015-15 KA-19-10-2015-16KA-19-10-2015-19 KA-19-10-2015-17 KA-19-10-2015-18 KA-19-10-2015-20 KA-19-10-2015-21 KA-19-10-2015-22