សារៈមន្ទីរចម្លាក់ ថ្មបុរាណ បើកដំណើរការ នៅភាគនិរតីចិន

ឆុងឈីង៖ សារមន្ទីរមួយ ដែលដាក់បង្ហាញពី សម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់ប្រទេសចិន ដូចជាចម្លាក់ថ្ម បុរាណ ជាដើម ត្រូវបានបើកទ្វារដំណើរការ ជាសាធារណៈ ហើយ ចាប់តាំងពីដើម ខែតុលានេះមក នាភាគនិរតី ចិន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះដោយលើក ឡើងនូវសម្ដី របស់ លោក លី ហ្វេងយីន ប្រធានបណ្ឌិតសភា ចម្លាក់ថ្មបុរាណ បន្ដទៀតថា បំណែកនៃចម្លាក់ថ្មបុរាណ ជិត ១ពាន់ បំណែក មានដាក់បង្ហាញនៅក្នុងសារមន្ទីរដាហ្ស៊ូ ដែលមានផ្ទៃក្រឡាប្រមាណជា ៦.៥០០ ម៉ែត្រការ៉េ។

បច្ចុប្បន្ននេះមានជាងសម្លាក់ថ្មប្រមាណជាង ៥ម៉ឺននាក់ កំពុងធ្វើការឆ្លាក់ថ្ម ក្នុងល្អាង នៃ សារៈមន្ទីរដាហ្ស៊ូ ក្នុងខេត្ត ឆុងឈីង ប្រទេសចិន។ ចម្លាក់ទាំងនោះមានកាលបរិច្ឆេទ ចាប់ពីសតវត្សរ៍ទី ៩ ដល់សតវត្សរ៍ទី ១៣ និងត្រូវបាន ដាក់ចូលក្នុងបញ្ជី សម្បត្តិ បេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ កាលេពីក្នុងឆ្នាំ១៩៩៩។

លើសពីការងារសិល្បៈនេះ សារៈមន្ទីរក៏បានប្រើប្រាស់នូវប្រព័ន្ធឌីជីថល និងឧបករណ៍ ផ្សេងៗជាច្រើនទៀត ដើម្បី ដាក់បង្ហាញនូវប្រវត្តិសាស្ត្រនៃចម្លាក់ថ្មបុរាណនេះ និងកិច្ចខិតខំ ប្រឹងប្រែងអភិរក្សសម្បត្តិបេតិកភ័ណ្ឌ ដូចជាការស្ដារ ឡើងវិញនូវបដិមាព្រះពោធិសត្វដៃពាន់ ផ្សារភ្ជាប់ជាមួយនឹងចិត្ដមេត្ដាករុណា ដូចដែល ពុទ្ធសាសនិកធ្វើសក្ការៈ នៅតំបន់អាស៊ីខាងកើតនោះផងដែរ៕

សារៈមន្ទីរចម្លាក់ ថ្មបុរាណ បើកដំណើរការ នៅភាគនិរតីចិន