កញ្ញា​ ធី​ សុវណ្ណ​ថា​ ទទួល​បាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​

​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ជាតា​រា​ Facebook​ ដ៏​ល្បីឈ្មោះ​ និង​ជា​បេ​ក្ខ​នារី​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ឆ្នាំ​២០១៥​ ទទួល​បាន​សិទ្ធិ​ពិសេស​ចូលរួម​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រយៈពេល​២​ម៉ោង​ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ដោយ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​បាន​ពិនិត្យ​កំណែ​វិញ្ញាសា​ទាំងអស់​របស់​នាង​ បន្ទាប់​ពី​កញ្ញា​បាន​ដាក់​ពាក្យ​តវ៉ា​ជា​ផ្លូវការ​រួច​មក​ ។​ នេះ​បើ​តាម​ការ​ Post​ ឲ្យ​ដឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ។​

​ឆ្លង​តាម​រយៈ​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ នោះ​ កញ្ញា​បាន​អះអាង​ថា​ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​កំណែ​វិញ្ញាសា​របស់​ខ្លួន​ ហើយ​កញ្ញា​បាន​បញ្ជាក់​ទៀត​ថា​ នឹង​បន្ត​ដាក់​លិខិត​ជា​ផ្លូវការ​ជូន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ស្នើ​សុំ​ឲ្យ​មានការ​កែ​លើ​សំ​ណេ​រ​វិញ្ញាសា​របស់​នាង​ឡើង​វិញ​ និង​បង្ហាញ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹងតវ៉ា​របស់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​បាន​អះអាង​ថា​ តាម​រយៈ​គណៈកម្មការ​កោសល្យវិច័យ​ ពិនិត្យ​ឃើញ​ការ​កែ​សន្លឹក​កិច្ចការ​ និង​ការ​ផ្តល់​ពិន្ទុ​នា​ពេល​កន្លង​មក​ពិតជា​ត្រឹមត្រូវ​ទៅ​តាម​អត្រាកំណែ​ដែល​បាន​ដាក់​ចេញ​ ។​ ការ​អនុវត្ត​ការងារ​បូក​ ស្រង់​ពិន្ទុ​របស់​បេក្ខជន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ ពិតជា​មាន​តម្លាភាព​ ។​ លទ្ធផល​នៃ​ការ​ប្រឡង​ដែល​បាន​ប្រកាស​ គឺ​ពិតជា​ឆ្លុះ​បញ្ចាំង​ទៅ​លើ​សមត្ថភាព​របស់​បេក្ខជន​ ។​ ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ គឺ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មិន​បាន​ផ្តល់​ឱកាស​អនុញ្ញាត​ឲ្យ​បេក្ខជន​អ្នក​តវ៉ា​បាន​ពិនិត្យ​ទៅ​លើ​កំណែ​វិញ្ញាសា​ និង​ការ​បូក​ ស្រង់​ពិន្ទុ​របស់​ខ្លួន​ឡើយ​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កញ្ញា​ ធី​ សុវណ្ណ​ថា​ អាយុ​២០​ឆ្នាំ​ ជា​បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុ​ប​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​វត្ត​កោះ​ខាងជើង​ ផ្នែក​បំពេញវិជ្ជា​ បន្ទប់​លេខ​១៨​ តុ​លេខ​៤៣២​ ប៉ុន្តែ​កញ្ញា​រូប​នេះ​ទទួល​បាន​លទ្ធផល​ធ្លាក់​បាក់​ឌុ​ប​ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​ ខណៈ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​វត្ត​កោះ​ខាងជើង​ទាំងមូល​ មាន​បេក្ខជន​ចំនួន​៣៦៤​នាក់​ ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​នា​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថា​ ទទួល​បាន​លទ្ធផល​ប្រឡង​ជាប់​ និង​ក្នុង​នោះ​បន្ទប់​លេខ​១៨​ ដែល​ជា​បន្ទប់​ប្រឡង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ គឺ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​១០​នាក់​ ៕​

កញ្ញា​ ធី​ សុវណ្ណ​ថា​ ទទួល​បាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​កញ្ញា​ ធី​ សុវណ្ណ​ថា​ ទទួល​បាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​កញ្ញា​ ធី​ សុវណ្ណ​ថា​ ទទួល​បាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ពិនិត្យ​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​