កាយវិការ​រាំក្បាច់​ប្រពៃណី​ខ្មែរ​របស់​លោក​ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​បុរស​ខ្លាំង​ដែល​កម្រ​បានឃើញ​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​ នា​ពាក់កណ្តាល​ខែតុលា​ ឆ្នាំ​២០១៥​នេះ​ លោក​ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួប​សំណេះសំណាល​ និង​ទទួលទាន​បាយ​សាមគ្គី​ ព្រមទាំង​រាំ​លេង​កម្សាន្ត​ជាមួយ​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជា​ច្រើន​នាក់​ ។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​នៅ​ត្រង់​ថា​ កាយវិការ​រាំក្បាច់​ប្រពៃណី​ខ្មែរ​របស់​លោក​ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ពិតជា​កម្រ​បានឃើញ​មែន​ ។​

​ក្រៅពី​ជំនួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​នោះ​ ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ ABC​ របស់​អូស្ត្រាលី​ ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​សួរ​ថា​ តើ​នឹង​ឡើង​ស្នង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បន្តវេន​ពី​ឪពុក​(​បុរស​ខ្លាំង​)​ដែរ​ឬទេ​នោះ​ ត្រូវ​កូនប្រុស​ច្បង​បុរស​ខ្លាំង​ឆ្លើយ​តប​ជា​ភាសា​អង់គ្លេស​របៀបការ​ទូត​ថា​ "​ Not​ No​ !​ Not​ Yes​ !​ "​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ទទួល​បាន​ចំណេះដឹង​ពី​សាកលវិទ្យាល័យ​យោធា​ West​ Point​ សហរដ្ឋអាមេរិក​នោះ​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ (​ក្របខ័ណ្ឌ​នាយ​អាវុធហត្ថ​)​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦៩​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០០៩​ និង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១០/៩២១​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១០​ ព្រមទាំង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ក្នុង​ជន្មាយុ​៣៥​ឆ្នាំ​ ទល់​សព្វថ្ងៃ​ ។​

​បច្ចុប្បន្ន​ លោក​ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ត្រូវជា​កូនប្រុស​ច្បង​បុរស​ខ្លាំង​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​និង​កំពុង​កាន់កាប់​មុខ​តំណែង​ និង​តួនាទី​ជា​ច្រើន​ក្នុង​ស្ថាប័ន​កង​យោធពលខេមរភូមិន្ទ​ រួម​មាន​ ៖​ ១-​នាយ​រង​សេនាធិការ​ចម្រុះ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​ ២-​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ។​ ៣-​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ។​ ៤-​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​…​ ៕​

កាយវិការ​រាំក្បាច់​ប្រពៃណី​ខ្មែរ​របស់​លោក​ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​បុរស​ខ្លាំង​ដែល​កម្រ​បានឃើញ​ កាយវិការ​រាំក្បាច់​ប្រពៃណី​ខ្មែរ​របស់​លោក​ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​បុរស​ខ្លាំង​ដែល​កម្រ​បានឃើញ​