ពង​កោប​ដែល​មិន​បាន​ព្យាបាល​អាច​មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

ពង​កោប​ដែល​មិន​បាន​ព្យាបាល​អាច​មាន​ផលវិបាក​អ្វី​ខ្លះ​ទៅ​?

​ពង​កោប​មានន័យ​ថា ជា​ការរីក​ធំ​របស់​សរសៃ​វ៉ែន​ចេញពី​ពងស្វាស​ក្នុង​ថង់​ពងស្វាស​។ ជំងឺ​នេះ​ស្រដៀង​គ្នា​នឹង​ការរីក​ធំ​របស់​សរសៃឈាម​វ៉ែន​នៅ​ជើង​ដែរ​។
​ជំងឺ​ពង​កោប​ច្រើនតែ​ធ្វើឱ្យ​ថយចុះ​ការផលិត​មេ​ជីវិត​ឈ្មោល និង​បន្ថយ​គុណភាព​របស់​មេ​ជីវិត​ឈ្មោល ដែល​នាំ​ឱ្យ​មិន​អាច​មាន​កូន​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនមែន​ជំងឺ​ពង​កោប​ទាំងអស់​សុទ្ធតែ​ប៉ះពាល់​លើ​ការផលិត​មេ​ជីវិត​ឈ្មោល​នោះទេ​។ ជំ​ង​ពង​កោប​ក៏​អាច​ធ្វើឱ្យ​ពងស្វាស​ខ្សោយ លូតលាស់​ធម្មតា ឬ​ស្វិត​ដែរ​។
 

​ផលវិបាក​នៃ​ពង​កោប​អាច​មាន​ដូចជា​៖

  • ​ស្វិត​ពងស្វាស​ដែល​មាន​បញ្ហា​នោះ​
  • ​មិន​អាច​មាន​កូន​បាន ព្រោះ​សីតុណ្ហភាព​ក្នុង​ពងស្វាស​ខ្ពស់​ពេក ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​ការបង្កើត​មេ​ជីវិត​ឈ្មោល ចលនា និង​មុខងារ​របស់​វា​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។