​វិធីសាស្ត្រ​អាច​ដោះស្រាយ​ការឈឺចាប់​ពេល​មក​រដូវ​បាន​

​វិធីសាស្ត្រ​អាច​ដោះស្រាយ​ការឈឺចាប់​ពេល​មក​រដូវ​បាន​

​ការឈឺចាប់​ពេល​មក​រដូវ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម ពោះ ដែល​អាច​កើតឡើង​ទាំង​មុន​ពេល និង​ក្នុង​ពេល​ស្ត្រី​មក​រដូវ​។ ការឈឺចាប់​បែបនេះ​អាច​មាន​លក្ខណៈ​ឈឺ​ខ្ទំ ឈឺ​បែប​រមួល​ជាដើម​។ ខណៈពេល​ដែល​ការឈឺចាប់​តិចតួច​អាច​ស្រដៀង​គ្នា​នឹង​ការ​ឈឺក្រពះ    រយៈពេល​ខ្លះ តែ​ការឈឺចាប់​ធ្ងន់ធ្ងរ​អាច​នឹង​ខ្លាំង​រហូត​ដល់​រំខាន​សកម្មភាព​ប្រចាំ​ថ្ងៃ​រយៈពេល​ច្រើន​ថ្ងៃ​ទៀត​ផង​។
 

​វិធី​ទី​១
ការ​ហាត់ប្រាណ​ទៀងទាត់​ក្នុងពេល​ឈឺចាប់​ពេល​មក​រដូវ​អាចជួយ​កាត់បន្ថយ​ការឈឺ​នៅក្នុង​ពោះ​បាន​។ ការធ្វើ​បែប​នេះ​នឹង​បង្កើន​ការបញ្ចេញ​សារធាតុ Endorphins និង​បន្ថយ​ការឈឺចាប់​។

វិធី​ទី​២
ចូ​ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ដប​នៅលើ​ពោះ ឬ​ពោះ​ផ្នែក​ខាងក្រោម​រយៈពេល ១៥ ទៅ​២០​នាទី​។

វិធី​ទី​៣
ការរក្សា​ទម្លាប់​ញ៉ាំ​ទឹកបាន​ច្រើន​គឺជា​វិធីសាស្ត្រ​ក្នុង​ការបង្ការ​ភាព​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន តែ​បើ​អ្នក​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ និង​មាន​លក្ខណៈ​ខ្សោះ​ជាតិ​ទឹក​វិញ​នោះ វា​ពិតជា​ធ្វើឱ្យ​ការឈឺចាប់​នោះ​កាន់តែ​ធ្ងន់ធ្ងរ​។
​វិធីសាស្ត្រ​អាច​ដោះស្រាយ​ការឈឺចាប់​ពេល​មក​រដូវ​បាន​

វិធី​ទី​៤
ការហាត់​ក្បាច់​យោ​ហ្គា​ក្នុងពេលមក​រដូវប្រចាំ​ខែមិន​ត្រឹមតែ​អាចព្យាបាល​ការ​ឈឺ​ពោះនោះ​ទេ តែ​ក៏​ជួយ​បន្ធូរ​សាច់ដុំ​ដែល​អាច​បំបាត់​នូវ​សញ្ញា​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​ផងដែរ​។

វិធី​ទី​៥
ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ដូចជា​តែ​ឫស​ឈើ និង​ទឹក​ក្រូចឆ្មារ​ក្នុង​ពេល​មក​រដូវ​នឹង​ជួយ​បង្កើន​លំហូរ​ឈាម និង​បន្ធូរ​សាច់ដុំ​។

វិធី​ទី​៦
ជី​អង្កាម​ជា​ភ្នាក់ងារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការបំបាត់​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​។ ចូរ​ញ៉ាំ​តែ​ជី​អង្កាម​មួយ​ទៅ​ពី​ពែង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ពេល​មក​រដូវ​ប្រចាំ​ខែ​។
​វិធីសាស្ត្រ​អាច​ដោះស្រាយ​ការឈឺចាប់​ពេល​មក​រដូវ​បាន​

វិធី​ទី​៧
ខ្ញី​គឺជា​ឱសថ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​សក្តិ​សិទ្ធ​មួយ​ចំពោះ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​។ ចូរ​ស្ងោរ​ខ្ញី​លាយ​ទឹក​មួយ​ពែង​ឱ្យ​ពុះ​រយៈពេល​២​នាទី ហើយ​ថែម​ស្ករស និង​ញ៉ាំ​វា​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់​ថ្ងៃ​ក្រោយ​បាយ​រួច​៕

​វិធីសាស្ត្រ​អាច​ដោះស្រាយ​ការឈឺចាប់​ពេល​មក​រដូវ​បាន​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។