​ដឹង​អត់ថា​ការ​ម៉ាស្សា​ត្រង់​ចំណុច​នេះ​រាល់ថ្ងៃ​មាន​ប្រយោជន៍​អ្វី​ទៅ​?

​ដឹង​អត់ថា​ការ​ម៉ាស្សា​ត្រង់​ចំណុច​នេះ​រាល់ថ្ងៃ​មាន​ប្រយោជន៍​អ្វី​ទៅ​?

​តាមពិត ស្ត្រី​ជា​មនុស្ស​ដែល​ងាយ​រង​ជំងឺ​ច្រើនជាង​បុរស​។ មាន​ហេតុផល​ច្រើនណាស់​ដែល​ឆ្លុះ​បញ្ជាំង​អំពី​រឿង​នេះ​ដូចជា ស្ត្រេ​ស គេង​មិន​គ្រប់ អស់កម្លាំង​រ៉ាំរ៉ៃ​។​ល​។​

​មាន​វិធីសាស្ត្រ​ច្រើនណាស់​ដែល​អាច​ធ្វើឱ្យ​ស្ត្រី​មើល​ទៅ​មាន​ភាពស្រស់ស្អាត ប៉ុន្តែ​ខ្ញុំ​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ក្បួន​វេជ្ជសាស្ត្រ​បែប​ប្រជាជន​ចិន​មួយ​ប្រភេទ​ដើម្បី​ឱ្យមាន​សុខភាព​ល្អ​នោះ​គឺ ចំណុច San Yin Jiao ដែល​ជា​តំបន់​ដ៏​សំខាន់​មួយ​ក្នុង​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​។ វា​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុងនៃ​ស្មងជើង​ទាំង​សង     ខាង​។

របៀប​រក​
ចូរ​ដាក់​ម្រាម​បួន​នៅលើ​កែងជើង ផ្នែក​ខាង​ក្នុងនៃ​ជើង​។ ចំណុច​នោះ​គួរតែ​ស្ថិតនៅក្រោម​ម្រាម​ចង្អុល​របស់​អ្នក​។ ដូច្នេះ​វា​មិន​ពិបាក​នឹង​រក​ឡើយ ដូច្នេះ​អ្នក​អាច​ម៉ាស្សា​កន្លែង​នេះ​បាន​ហើយ​។ ចូរ​សង្កត់​ឱ្យ​ជ្រៅ​នៅ​ខាងក្រោយ​ឆឹ្អង​ស្មងជើង ហើយ​ម៉ាស្សា​វា​ទៅ​។ ចូរ​ចំណាយពេល ១០​នាទី​បាន​ហើយ ក្នុង​មួយ​ថ្ងៃ ហើយ​ម៉ាស្សា​ពេល​ណា​ក៏​បាន ប៉ុន្តែ​នៅពេល​យប់​ល្អ​បំផុត​។

អ្នក​អាច​ម៉ាស្សា​ជើង​ទាំង​សងខាង​បាន​។ បើសិនជា​ធ្វើ​ជាប់​ល្អ លទ្ធផល​នឹង​អស្ចារ្យ​។

អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា​

  • ​ជួយ​សម្រួល​ដល់​ការ​មក​រដូវ​បាន​ទៀងទាត់ និង​លុបបំបាត់​តម្រូវការ​ព្យាបាល​ផ្សេងៗ​
  • ​ភាពយឺត​របស់​ស្បែក​យើង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អណ្តើក ដូច្នេះ​បើ​សិន​ជា​អណ្តើក​ធ្វើការ​បាន​ល្អ ស្បែក​ដ៏​ស្អាត​ទៅ​តាម​គ្នា​ដែរ​។ តាមរយៈ​ការ​ម៉ាស្សា​នៅ​ចំណុច​ខាងលើ អណ្តើក​នឹង​ត្រូវ​បាន​ភ្ញោ​ច​ឱ្យ​ធ្វើការ ហើយ​ក៏​ជួយ​ស្បែក​មាន​សុខភាព​ល្អ​ផងដែរ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។