ថ្ងៃដំបូងប្រកួតប្រភេទទម្ងន់៥៤គីឡូក្រាមចុះ

ភ្នំពេញ:     ​ភ្នំពេញ​:​ថ្ងៃទី​១៩​តុលា​គឺជា​ថ្ងៃ​ដំបូង​នៃ​ការប្រកួត​ប្រដាល់​ជើងឯក​ ថ្នាក់ជាតិ​សម្រាប់​ឆ្នាំ​២០១៥​ដែល​ថ្ងៃ​ដំបូង​នេះ​ការប្រកួត​គឺ​ចាប់ពី​ ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ចុះ ។​

​    ​តាម​ធម្មតា​ថ្ងៃ​ដំបូង​តែងតែមាន​ការប្រកួត​ចំនួន ២ សង្វៀន​ដើម្បី​កុំ​ឲ្យ​ការប្រកួត​នេះ​ពន្យារពេល​យូរ ។​សម្រាប់​ឆ្នាំនេះ​នៅ​ថ្ងៃ​ដំបូង​ការប្រកួត​មានតែ​ចំនួន​៣២​គូ​ប៉ុណ្ណោះ​ ដោយសារតែ​គណៈកម្មការ​រៀបចំ​ការប្រកួត​វាយ​តម្លៃ​កីឡាករ​ថា​តើន​រណា​ត្រូវ​ លេង​នៅ​ក្របខ័ណ្ឌ ក​-១ ហើយ​នរណា​ត្រូវ​លេង​នៅ​ក្របខ័ណឌ​ក​-២​មិនទាន់ ។​

​     ​សម្រាប់​ថ្ងៃ​ដំបូង​នេះ​គ្រាន់តែ​ជាការ​ប្រកួត​សម្រាប់​ប្រភេទ​ទម្ងន់​ ស្រាល​ប៉ុណ្ណោះ​ដែល​ក្នុងនោះ​ប្រដាល់​សាកល​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម​ ករបខ័ណ្ឌ ក​-១​មាន​ចំនួន ៤ គូ ។​ប្រដាល់​ក្បាច់គុន​បូរាណ​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​ក្រប ខ័​ណ្ឌ ក​-១​មាន​៦​គូ ។​

​    ​ប្រដាល់​សាកល​ទម្ងន់​៤៩​គីឡូក្រាម​ក្របខ័ណ្ឌ​មាន ២ គូ ប្រដាល់​សាកល​ទម្ងន់​៤៩​គីឡូក្រាម​ក្របខ័ណ្ឌ  ក​-២​មាន​៣​គូ ។ ប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​ទម្ងន់​៥១​គីឡូក្រាម​ក្របខ័ណ្ឌ ក​-១ មាន ៨ គូ ។ ប្រដាល់​ក្បាច់គុន​បូ​រាណ​ខ្មែរ​ទម្ងន់​ទម្ងន់​៥១​គីឡូក្រាម​ក្របខ័ណ្ឌ ក​-២​មាន​២​គូ ។​ប្រដាល់​សាកល​ទម្ងន់​៥២​គីឡូក្រាម​ក្របខ័ណ្ឌ ក​-១​មាន​៤​គូ និង ក្របខ័ណ្ឌ ក​-២ មាន ៣ គូ ។​
​    ​