ហេតុ​​អ្វី​មាន​ជន​បរទេស​ ៥០០ នាក់​ស្ម័គ្រ​ចិត្ត​មក​កម្ពុជា?


ហេតុ​​អ្វី​មាន​ជន​បរទេស​ ៥០០ នាក់​ស្ម័គ្រ​ចិត្ត​មក​កម្ពុជា?

នៅ​ឆ្នាំ​ ២០១៥ នេះ ​មាន​ជន​បរទេស​ប្រហែល ៥០០ នាក់​បាន​មក​ធ្វើ​ជា​អ្នក​​ស្ម័គ្រ​ចិត្ត​​នៅ​​កម្ពុជា​។ តួលេខ​នេះ ទម្លាយ​ចេញ​ដោយ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា ហៅកាត់​ថា CYA។

 

លោក ហង់ សុធា មន្ត្រី​គម្រោង​ផ្នែក​របស់​ ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​ ហៅ​កាត់​ថា CYA បាន​ប្រាប់​​ វិបសាយ Sabay ថា តាំង​ពី​ឆ្នាំ​ ២០១០ មក​ដល់​បច្ចុប្បន្ន​ អ្នក​ស្ម័គ្រចិត្ត​បរទេស​មក​ធ្វើ​ការ​ជា​អ្នក​ស្ម័គ្រចិត្ត​​នៅ​កម្ពុជា​ មាន​ចន្លោះ​ពី​ ៩០០ ទៅ ១ ០០០​នាក់ ដោយ​មក​ពី​ប្រទេស​ជា​ច្រើន ​ដូច​ជា អាល្លឺម៉ង់​ អេស្ប៉ាញ​ អង់គ្លេស ជប៉ុន ហុង​កុង តៃវ៉ាន់ អាមេរិក ហើយ​ពួក​គេ​ធ្វើ​ការ​ងារ​ទាក់​ទង​នឹង​ ការ​អប់រំ ការអភិវឌ្ឍន៍​សហគមន៍​ និង បរិស្ថាន។ ដោយ​ឡែក​ គិត​ត្រឹម​​​ ៣ ត្រីមាស ក្នុង​​ឆ្នាំ ២០១៥ គឺ​មាន​អ្នក​ស្ម័គ្រចិត្ត​បរទេស​មក​ខ្មែរ មាន​សរុប​ចំនួន​ជាង ៥០០ នាក់។

 

មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជន​បរទេស​ទាំង​នោះ​ ស្ម័គ្រ​ចិត្ត​មក​បំពេញ​ការងារ​នៅ​កម្ពុជា​ដោយ ពួក​គេ​​ចង់​​សិក្សា​រៀន​សូត្រ​ ពី​ការ​រស់​នៅ វប្បធម៌​ ទំនៀមទម្លាប់​របស់​ប្រជាជន​នៃ​ប្រទេស កំពុង​អភិវឌ្ឍន៍។ បេតិកភណ្ឌ​របស់​ពិភព​លោក ដែល​មាន​ដូច​ជា ប្រាសាទ​ព្រះ​វិហារ​ ប្រាសាទ​អង្គរវត្ត​ ក៏​ជា​កត្តា​មួយ​​ជំរុញ​ឱ្យ​​ពួក​គេ​មក​កម្ពុជា​ដែរ។ លោក ហង់ សុធា បន្ថែម៕​

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

CYA ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១០ ដោយ​មាន​បេសកកម្ម​ ជួយ​បង្កើន​ការ​អប់រំ ការ​ងារ​ទាក់​ទង​នឹង​បរិស្ថាន និង ការ​អភិវឌ្ឍន៍​សហគមន៍៕

 

 

អត្ថបទ៖ ណេង ណេង
វីដេអូ៖ ទូរសព្ទដៃ

​​​