ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៣​) កល​ល្បិច​របស់​មនោរា​បាន​ជោគជ័យទេ?


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៣​) កល​ល្បិច​របស់​មនោរា​បាន​ជោគជ័យទេ?

ភាគទី២៣

«​មីង​អន រវល់​អី​ញាប់​ដៃ​ជើង​ម៉េះ​?!»
​តូច ​មនោ​រា​ សួរ​ទាំង​មិន​សប្បាយ​ចិត្ត​ ព្រោះ​នាង​ឃើញ​ស្ត្រី​នោះ​វេច​ខ្ចប់​អាហារ​ដាក់​ក្នុង​ប្រអប់​ជា​ច្រើន​ សម្រាប់​ក្លាសេ​ នាង​ក៏​ដឹង​ហើយ​ថា​….
«​ថ្ងៃ​នេះ​ អ្នក​ប្រុស​ធំ​ត្រូវ​ទៅ​ធ្វើការ​នៅ​ចម្ការ​ម្នាក់​ឯង! លោក​បញ្ជា​ឱ្យ​រៀបចំ​អាហារ​បាយ​ម្ហូប​ទៅ​ឱ្យ​ ហើយ​ហាម​​​អ្នក​ណា​ម្នាក់​ទៅ​រំខាន​​!»
​នាង​សម្លឹង​អាហារ​ជា​ច្រើន​ប្រអប់​ដែល​នៅ​លើ​តុ។ នេះ​បញ្ជាក់​ស្រេច​ថា​ គេ​មិន​មែន​ទៅ​កាន់​ទីនោះ​លាក់​ខ្លួន​តែ​ត្រឹម​មួយ​ថ្ងៃ​វិល​ល្ងាច​ឡើយ​។

​នាង​ធ្វើ​មុខ​ក្រញូវ​ បែរ​ខ្នង​ដើរ​ចេញ​មក​វិញ​ទាំង​ចិត្ត​សោយសោក។​
«​បង​ធំ​ចិត្ត​ដាច់​នឹង​តូច​ខ្លួនឯង!​ ស្អែក​ថ្ងៃ​កំណើត​របស់​តូច​មួយ​ទាំងមូល បងធំ​មិន​នៅ​ផ្ទះ​បាន​? ​ទៅ​បរទេស​ ថា​គ្មាន​ពេល ​ប៉ុន្តែ​ចំណាយ​ពេល​គូរ​រូប​ស្រី​ចោលម្សៀត​នោះ​ ហើយ​ទៅ​ដេក​នឹង​ធម្មជាតិ​ចំណាយ​ចិត្ត​នឹករលឹក​វា ទាំង​ដឹង​ហើយ​ថា វា​នោះ​មាន ​ដេត ​ភូមិន្ទ​?!»
​អភិជន​ស្រី​ក្រឡេក​ទៅលើ​តុ​តម្កល់​ថូផ្កា​ក្បែរ​ទ្វារ នាង​ចាប់អារម្មណ៍​ឃើញ​ទូរសព្ទ​ដៃ​របស់​គេ​។​
​គំនិត​ជា​ច្រើន​បាន​លេចឡើង​មក​។

​ទីបំផុត សម្រាប់​មនុស្ស​ស្រី​ចិត្ត​ស្លុយ​ដូច​ តូច​ មនោ​រា ​អ្វី​ក៏​អាច​ធ្វើ​ទៅ​កើត​ដែរ​។​
​នាង​ក្រឡេក​​​ទៅ​រក​ខ្នង​វិចិត្រករ​មិន​ដាក់​ភ្នែក ​តែ​ដៃ​នាង​បាន​លូក​យក​វត្ថុ​នោះ​មក​កាន់។
​រហ័ស​ដូច​ផ្លេកបន្ទោរ ​នាង​ចោល​ភ្នែក​មក​វិញ។
​គឺ​ Missed Call ជាច្រើន លេខ​ដដែលៗ បន្ទាប់មក​គឺ SMS​ មួយ​ទាំង​ព្រលឹម​អុរ​…..
«​បង​យស់​! ​ខ្សែដៃ​ថ្លៃ​ពេក​ហើយ! ស៊ី​វី​មិន​អាច​ទទួល​បាន​ទេ! ប្រុង​នឹង​សុំ​ជួប​សង​បង​យស់​វិញ​ផ្ទាល់​ដៃ!»
​នាង​អាន​ជា​ច្រើន​សារ​យ៉ាង​ញាប់​ជា​មួយ​កែវភ្នែក​សម្លក់​ពេញ​ទំហឹង បេះដូង​នាង​លោត​រញ្ជួយ​ដោយ​កំហឹង​ច្រណែន​និន្ទា ស្របគ្នា​នឹង​គំនិត​នាង​បាន​រេ​ទៅ​រក​មធ្យោបាយ​យ៉ាង​រហ័សរហួន​ដែរ។ ​នាង​ងើប​មុខ​ជា​ញឹកញយ​សម្លឹង​បងប្រុស​ដែល​នៅ​ឯ​សួន​ដោយ​ស្ងប់ស្ងាត់​ជាមួយ​ រូបគំនូរ​របស់​គេ។
​មនោ​រា​រត់​វឹង​ទៅ​កាន់​បន្ទប់​បាយ​សាជាថ្មី​ ហើយ​ស្រដី​សួរ​ស្ត្រី​អ្នក​បម្រើ៖
«​មីង​អន​!​ អ្នក​ប្រុស​ធំ​ចេញទៅ​ចម្ការ​ម៉ោង​ប៉ុន្មាន​?!» […]

 

ចុចអានភាគទី២៣ទាំងស្រុង!
 
ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៣​) កល​ល្បិច​របស់​មនោរា​បាន​ជោគជ័យទេ?
 
ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ