ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

ឆ្នាំ២០១៥ គឺ​គម្រប់​​ខួប​ ២០ ឆ្នាំ​គត់​ដែល​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” ​ដ៏​ល្បី​ឈ្មោះ​របស់ ទិន ហ្វី​ បាន​ដាក់​បញ្ចាំង​ជា​លើក​ដំបូង។ ក្រឡេក​មើល​ជីវិត​របស់​តួ​សម្ដែង​ក្នុង​រឿង​នេះ​មាន​អ្នក​​ខ្លះ​ឡើង​ហើយ​ក៏​មាន​អ្នក​ធ្លាក់​ចុះ​ដែរ។

 

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

ឆ្នាំ ១៩៩៥ រឿង “ស្ដេច​ស្វា​ស៊ុន​អ៊ូខុង” ឬ “A Chinese Odyssey” ត្រូវ​បាន​ចាក់​ផ្សាយ​និង​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ហុងកុង​និង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់។ ភាពយន្ត​នេះ​បាន​បំបែក​កំណត់​ត្រា​លក់​សំបុត្រ​កុន​នៅ​ពេល​នោះ​ទាំង​ដែល​វិស័យ​ភាពយន្ត​ហុងកុង​កំពុង​ធ្លាក់​ចុះ។ ដោយ​សារ​តែ​ភាពយន្ត​នេះ​ មាន​តារា​ជា​ច្រើន​បាន​ស្ទុះ​ខ្លាំង​ទាំង​កេរ្តិ៍ឈ្មោះ​និង​ភាព​ល្បី​ល្បាញ។ ២០ ឆ្នាំ​ក្រោយ​ពេល​រឿង​បាន​ចាក់​ផ្សាយ​ជា​លើក​ទី​មួយ​ ជីវិត​របស់​តួ​ក្នុង​រឿង​នេះ​មាន​ភាព​ប្រែប្រួល​ច្រើន។

 

“ស៊ុន​អ៊ូខុង” ទិន ហ្វី៖ អាជីព​ថ្កុំថ្កើង តែ​កេរ្តិ៍​ឈ្មោះ​ដាំ​ក្បាល​ចុះ​ក្រោម

 

ស្ដេច​កំប្លែង​ហុងកុង​​ទិនហ្វី តែង​តែ​ទាក់​ទាញ​បាន​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​ជានិច្ច​ជាមួយ​នឹង​តួ​សម្ដែង​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ យ៉ាងណាមិញ នេះ​ជា​រឿង​​ពាក់​ព័ន្ធ​នឹង​ភាពយន្ត តែ​បើ​គិត​ចេញ​ពី​វិស័យ​នេះ តារា​សម្ដែង​មួយ​នេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​គួរ​តែ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ។

 

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

អតីត​មិត្ត​ស្រី​របស់ ទិន ហ្វី ធ្លាប់​បក​អាក្រាត​តារា​រូប​នេះ​​នៅ​លើ​បណ្ដាញ​សារ​ព័ត៌មាន​ថា នាង​ត្រូវ​គេ​បោក​ប្រាក់​ឈ្នួល​ធ្វើ​ជា​គ្រប់​គ្រង​​ឲ្យ​តារា​សម្ដែង​នេះ​ជាង​ ១០ ឆ្នាំ។ “គ្មាន​អ្នក​ណា​មិន​ដឹង​ថា​ ទិន ហ្វី គម្រិះ​ដល់​ថ្នាក់​ណា​នោះ​ទេ។ ក្រុមហ៊ុន​របស់​គាត់​ទាំង​មូល ត្រូវ​បាន​ម្ដាយ​និង​ប្អូន​ស្រី​ក្ដោប​ក្ដាប់។ នៅ​ពេល​ទៅ​ញ៉ាំ​អី​ជាមួយ​បុគ្គលិក គេ​តែង​តែ​យក​លេស​ថា​ភ្លេច​យក​កាបូប​តាម​ដើម្បី​គេច​ពី​ការ​ចេញ​លុយ”។ អតីត​មិត្ត​ស្រី Stephen Chow បក​ស្រាយ។

 

ថ្មី​ៗ​នេះ​ប្ដី​ប្រពន្ធ​អ្នក​ដឹក​នាំ​សម្ដែង Charles Heung មិន​រារែក​ប្រកាស​ថា​គ្មាន​ថ្ងៃ​នឹង​សហការ​ជាមួយ​នឹង​ទិន ហ្វី ​ម្ដង​ណា​ទៀត​ទេ​ដោយ​លើក​ហេតុផល​ថា​មនុស្ស​ធន​នេះ​គឺ​​គ្មាន​តម្លៃ​។ មិត្ត​ស្រី​របស់​កំពូល​តារា​សម្ដែង លី ស៊ាវ​ឡុង Betty Ting បាន​បញ្ចេញ​មតិ​ថា Stephen Chow មិន​សម​ជា​កូន​ប្រុស ជា​មនុស្ស​ហុត​ទឹក​សម្លឹង​កាក។

 

នៅ​ក្នុង​វិស័យ​សិល្បៈ​មាន​តារា​ជា​ច្រើន​ដែល​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ ទិន ហ្វី រួម​មាន Leung Chiu Wai, Cecilia Cheung, និង Anita Yuen…។

ប៉ាជេ Ng Man Tat និង​ជីវិត​ក្រ​លំបាក​លំបិន

 

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ Ng Man Tat ត្រូវ​បាន​គេ​ស្គាល់​មុខ​ច្រើន​​ដោយ​បាន​លេង​ជា​ដៃ​គូ​ក្នុង​ភាពយន្ត​មួយ​ចំនួន​ជា​មួយ​ស្ដេច​កំប្លែង ទិន ហ្វី។ គួរ​ឲ្យ​សោក​ស្ដាយ​លោក​មិន​ដែល​បាន​ដើរ​តួ​ឯក​​នោះ​ទេ​ព្រោះ​តែ​រួប​សម្បត្តិ​មិន​អំណោយ​ផល​របស់​ខ្លួន។ នៅ​ក្នុង​វ័យ ៦០ប្លាយ​ Ng Man Tat ធ្លាក់​ខ្លួន​ឈឺ​គ្រាំ​គ្រា រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ។ ខែ​មេសា ឆ្នាំ ២០១៤ លោក​ត្រូវ​បាន​គេ​បញ្ជូន​ចូល​មន្ទីរ​​ពេទ្យ​ព្រោះ​ដក​ដង្ហើម​មិន​បាន​ដោយ​សារ​មាន​បញ្ហា​បេះដូង។ កំឡុង​ពេល​នោះ​ មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ស្លាប់​បាត់​ហើយ។ លោក​បាន​ចេញ​មុខ​បក​ស្រាយ​ក្រោយ​មាន​ព័ត៌មាន​មិន​ពិត​នេះ។

 

បើ​ទោះ​ជា​មាន​ជំងឺ​ជាប់​ខ្លួន Ng Man Tat នៅ​តែ​ត្រូវ​ទទួល​ថត​រឿង​ព្រោះ​ត្រូវ​រែក​បន្ទុក​គ្រួសារ។ សព្វ​ថ្ងៃ​លោក​មាន​កូន​ប្រាំ​នាក់ កូន​ប្រុស​ពៅ​ទើប​តែ​មាន​អាយុ ១១ ឆ្នាំ។ មក​ទល់​ពេល​នេះ​ប្រពន្ធ​ទាំង​ពីរ​របស់​លោក​គឺ​ត្រូវ​រស់​នៅ​ដោយ​សារ​​ប្រាក់​ចំណូល​បន្តិច​បន្តួច​របស់​តារា​សម្ដែង​នេះ​នៅ​ឡើយ។

 

“បិសាច​ពីង​ពាង” Yammie Lam៖ តារា​ឯក​ធ្លាក់​កូដ កើត​រោគ​សរសៃ​ប្រសាទ

 

Yammie Lam ជា​តារា​សម្ដែង​មួយ​រូប​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ហុងកុង ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០ ដល់ ១៩៩០។ នាង​បាន​ចុះ​កុងត្រា​ជាមួយ TVB រួម​ជំនាន់​ជាមួយ​តារា​សម្ដែង​ល្បី​ៗ​ដូច​ជា Carina Lau, Margie Tsang,និង Jacqueline Law…។ ដោយ​សារ​តែ​តួ​បិសាច​ពីង​ពាង​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុន​អ៊ូខុង” របស់​ទិន ហ្វី នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​បណ្ដា​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ។

 

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

ជីវិត​ដែល​មើល​ទៅ​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គល​នេះ ត្រូវ​បាន​រលត់​ផុត​ទៅ​នៅ​ពេល​នាង​ត្រូវ​បាន​អ្នក​មាន​មុខ​មាត់​នៅ​ក្នុង​វិស័យ​សិល្បៈ​ពីរ​នាក់​ចាប់​រំលោភ​និង​ធ្វើ​ទារុណកម្ម។

 

ឆ្នាំ១៩៩៩ វេជ្ជបណ្ឌិត​បាន​សំណូម​ពរ​ឲ្យ​នាង​ចូល​ពេទ្យ​ស្នាក់​នៅ​ដោយ​សារ​មើល​ឃើញ​រោគ​សញ្ញា​ជំងឺ​សរសៃ​ប្រសាទ និង​មាន​ទំនោរ​ទៅ​រក​ការ​សម្លាប់​ខ្លួន។ តារា​សម្ដែង​ស្រី​នេះ ជានិច្ចកាល​ត្រូវ​គេ​ឃើញ​ដើរ​តែលតោល​​​នៅ​លើ​ផ្លូវ​ដូច​មនុស្ស​គ្មាន​ផ្ទះ​សម្បែង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អាណិត​ខ្លោច​ចិត្ត។ Yammie Lam ធ្លាប់​ចែក​រំលែក​ថា ជំងឺ​ចាស់​គឺ​បាន​ធូរ​ស្រាល​ច្រើន​ហើយ តែ​ដោយ​សារ​តែ​គ្មាន​ប្រាក់​ចំណូល​គឺ​បាន​ត្រឹម​តែ​រស់​នៅ​ដោយ​សារ​ថវិកា​ជំនួយ​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ។

 

“ថាង​ចេង” Law Kar Wing៖ អាពាហ៍ពិពាហ៍​ក្រោយ​ជំងឺ​ឈឺ​ថ្កាត់

 

Law Kar Wing ដើរ​តួ ថាង​ចេង ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”។ អាច​និយាយ​បាន​ថា​ជីវិត​របស់ Law Kar Wing គឺ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង Wang Ming Quan តារា​ជើង​ចាស់​របស់ TVB។ ពួក​គេ​បាន​រស់​នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​តែ​មិន​រៀប​ការ​រហូត​ដល់​អ្នក​ទាំង​ពីរ​ធ្លាក់​ខ្លួន​ឈឺ​រៀង​ៗ​ខ្លួន។

 

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

ឆ្នាំ ២០០២ Wang Ming Quan ដឹង​ខ្លួន​ថា​នាង​មាន​ជំងឺ​មហារីក​សុដន់ និង​ដុំ​សាច់ ទីរ៉ូអ៊ីត។ នៅ​ពេល​នោះ Law Kar Wing បាន​នៅ​ក្បែរ​មើល​ថែ​រក្សា​មិត្ត​ស្រី​រហូត​ដល់​គាត់​មាន​សុខភាព​មាំមួន​ឡើង​វិញ។ ហាក់​បី​ដូច​សុភមង្គល​របស់​ពួក​គេ​បាន​ត្រលប់​មក​វិញ ស្រាប់​តែ​ជំងឺ​ឈឺ​ថ្កាត់​ត្រលប់​មក​វិញ​ម្ដង​ទៀត។ ឆ្នាំ ២០០៤ Law Kar Wing កើត​ជំងឺ​មហារីក​ថ្លើម។ មក​ដល់​ពេល​នេះ Wang Ming Quan ក្លាយ​ជា​អ្នក​មើល​ថែ​ទាំ​លោក​វិញ។ ក្រោយ​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល ២១​ឆ្នាំ អ្នក​ទាំង​ពីរ​បាន​ចុះ​អេតាស៊ីវិល​នៅ​អាមេរិក​ក្នុង​ឆ្នាំ ២០០៩។

 

“ព្រាយ​ឆ្អឹង​ស” Karen Mok៖ ជោគជ័យ​ទាំង​ស្នេហា​និង​អាជីព

 

នៅ​ក្នុង​តារា​ទាំង​អស់​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” កាល​ពី​ឆ្នាំ​នោះ អាច​និយាយ​បាន​ថា Karen Mok ជា​តារា​ស្រី​ដែល​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​គេ។

 

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

Karen Mok ធ្លាប់​មាន​ចំណង​ស្នេហា​យូរ​ឆ្នាំ​ជាមួយ​អ្នក​ដឹក​នាំ​រឿង Yon Fan មុន​ពេល​ពួក​គេ​ចែក​ផ្លូវ​ក្រោយ​ពី​​បាន​ស្រលាញ់​គ្នា ១០ឆ្នាំ។ ឆ្នាំ២០១១ Karen រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជន​ជាតិ​បរទេស។ បើ​ទោះ​ជា​តារា​សម្ដែង​នេះ​មិន​បង្ហាញ​តាម​កញ្ចក់​ភាពយន្ត​ច្រើន​ដូច​មុន​ក៏​ដោយ តែ​អ្នក​គាំទ្រ​របស់​នាង​គឺ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ។ បណ្ដាញ​សង្គម​របស់ Karen មាន​អ្នក​គាំទ្រ​តាម​ដាន​ចំនួន ៣០ លាន​នាក់។

 

“ឈឺ​សៀង” Athena Chu៖ ជីវិត​សាមញ្ញ

 

តួ​សម្ដែង​ ឈឺ​សៀង​បាន​ដើរ​ជាប់​កេរ្តិ៍ឈ្មោះ​របស់ Athena Chu ជាប់​រហូត។ ដោយ​សារ​តែ​តួ​អង្គ​នេះ​បាន​ជំរុញ​ឲ្យ Athena ក្លាយ​ជា​តារា​ជួរ​មុខ​របស់​វិស័យ​ភាពយន្ត។ យ៉ាងណាមិញ​នៅ​ឆ្នាំ ២០១២ នាង​ស្រាប់​តែ​លាចាក​ពី​វិស័យ​សិល្បៈ។ សព្វ​ថ្ងៃ Athena នៅ​តែ​បង្ហាញ​មុខ​បន្តិច​បន្តួច​ក្នុង​កម្មវិធី​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ។

 

ជីវិត​រសាត់​អណ្ដែត ក្រោយ​២០ឆ្នាំ​​របស់​តួ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង”

 

កើត​ឆ្នាំ ១៩៧១ Athena Chu ធ្លាប់​មាន​ចំណង​ស្នេហ៍​ផ្លេក​បន្ទោរ​ជាមួយ ទិន ហ្វី។ ពួក​គេ​បាន​ចែក​ផ្លូវ​ក្រោយ​ស្រលាញ់​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ។ក្រោយ​មក​នាង​ប្រកាស​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​ជាមួយ​កវី​ចម្រៀង Paul Wong។ ពួក​គេ​បាន​រៀប​មង្គល​ការ​ក្នុង​ឆ្នាំ ២០១២។ Athena បាន​និយាយ​ថា បើ​ទោះ​ជា​គ្មាន​ជីវិត​ស៊ីវិល័យ​តែ​នាង​មាន​សុភមង្គល​និង​ភាព​ស្ងប់​ស្ងាត់ ៕

 

ចុចអាន៖ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស