ក្រុមហ៊ុន​ភេសជ្ជៈ​ PepsiCo​ នឹង​​​ប្រកាស​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ឆាប់ៗ​នេះ

ក្រុមហ៊ុន​ភេសជ្ជៈ​ PepsiCo​ នឹង​​​ប្រកាស​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ឆាប់ៗ​នេះ

ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​​ភេសជ្ជៈ​ PepsiCo នឹង​ធ្វើ​ការ​ប្រកាស​​នូវ​ទូរសព្ទ​ស្មាតហ្វូន​​ដំបូង​​របស់​ខ្លួននៅ​ក្នុង​ប្រទេស​ចិនឆាប់ៗ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ Reuters។

 

ក្រុមហ៊ុន​ភេសជ្ជៈ​ PepsiCo​ នឹង​​​ប្រកាស​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ឆាប់ៗ​នេះ

 

​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ PepsiCo ​នៅ​ក្នុង​ប្រទេស​ចិន​បាន​សហការ​ជា​មួយ​ដៃ​របស់​ខ្លួន​​ថា​នឹង​ផលិត​​ទូរសព្ទ​ស្មាតហ្វូន​មួយ​ម៉ូដែល​ក្រោម​ Brand របស់​ខ្លួន​ផ្ទាល់​។ តែ​​ក្រុមហ៊ុន​​​បាន​​​បញ្ជាក់​ថា​ទូរសព្ទ​ស្មាតហ្វូន​នោះ​គឺ​មិន​ខ្លួន​ជា​អ្នក​ផលិត​ផ្ទាល់​​នោះ​ទេ​ តែ​ជា​​ក្រុមហ៊ុន​ដៃ​គូ​​ទៅ​វិញ។​

 

ទូរសព្ទ​ស្មាតហ្វូន​ដែល​គ្រោង​នឹង​ប្រកាស​នោះ​មាន​ឈ្មោះ​ថា​​ Pepsi P1 ​ដែល​ជា​ប្រភេទ​ទូរសព្ទ​មាន​តម្លៃ​សមរម្យ​មួយ។ ចំណែក​ឯ​លក្ខណៈ​សម្បត្តិ​របស់​វា​វិញ​ តាម​រូបភាព​ដែល​បាន​បែក​ធ្លាយ​បាន​បង្ហាញ​ថា​ Pepsi P1 ​គឺ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1 Lollipop, បំពាក់​ដោយ​អេក្រង់​ទំហំ ៥,៥ អ៊ីញ​កម្រិត​បង្ហាញ 1080p ​, CPU ល្បឿន 1.7GHz ​, ទំហំ RAM 2GB , ទំហំ​ម៉េមូរី 16 GB​ និង​មាន​ថាមពល​ថ្ម 3,000 mAh។

 

​បន្ថែម​ទៀត​នោះ​នោះ Pepsi P1 នឹង​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ 13MP ​និង​កាមេរ៉ា​មុខ​ទំហំ 5MP។ ចំណែក​កម្រាស់​វិញ​គឺ​ស្ដើង​ត្រឹម​តែ​ ០,៣០អ៊ីញ​តែ​ប៉ុណ្ណោះ។

 

ក្រុមហ៊ុន​ភេសជ្ជៈ​ PepsiCo​ នឹង​​​ប្រកាស​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ឆាប់ៗ​នេះ

 

​ចំពោះ​ថ្ងៃ​ប្រកាស​វិញ​​តាម​ការ​បង្ហាញ​នៅ​លើ​គេហទំព័រ​ mashable​ បាន​ឲ្យ​ដឹង​ថា​ Pepsi P1 ប្រហែល​ជា​នឹង​​ប្រកាស​ក្នុង​ខែ​​តុលា​នេះ​តែ​ម្ដង។ ចំណែក​ឯ​តម្លៃ​វិញ​គឺ​ប្រហែល​ជា ២០៥ ដុល្លារ​តែ​ប៉ុណ្ណោះ៕

 

អាន​បន្ត៖ Oppo R7s ​ក៏​នឹង​បង្ហាញ​ខ្លួន​ឆាប់​ៗ​​នេះ​ដែរ​ កាមេរ៉ា​ និង​Ram សុទ្ធ​តែ​​ធំ​ៗ

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ mashable