បោក​សំលៀកបំពាក់​ពេល​ព្រឹក ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់?

បោក​សំលៀកបំពាក់​ពេល​ព្រឹក ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់?

មនុស្ស​ភាគ​ច្រើន​ចាត់​ទុក​​ព្រឹក​ព្រលឹម​ជា​វេលា​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ការ​គេង ប៉ុន្តែ​ក៏​មាន​អ្នក​ផ្សេងយក​ពេល​នេះ​ទៅ​ធ្វើ​ការងារ​ដទៃ​ទៀត។ ចំណែក​ការ​បោក​សំលៀក​បំពាក់​ពេល​ព្រឹក អាច​ជា​រៀង​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ ប៉ុន្តែ​ក៏​ជា​ការ​កម្សាន្ត​ខ្លះ​ដែរ។

 

បោក​សំលៀកបំពាក់​ពេល​ព្រឹក ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់?

 

ទាក់​ទង​នឹង​ការ​បោក​សំលៀក​បំពាក់​ពេល​ព្រឹក​នេះ លោក ឃីម គីមសួ និស្សិត​ផ្នែក​សេដ្ឋកិច្ច​ឆ្នាំ​ទី២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​និយាយ​ថា៖ «អត់​ដែល​បោក​ខោ​អាវ​​ពេល​ព្រឹក​ទេ​បង… ធុញ​ណាស់ ព្រោះ​កំពុង​គេង​ស្រួល… ភាគ​ច្រើន​ខ្ញុំ​បោក​ពេល​ថ្ងៃ ឬ​ល្ងាច​អី បើ​ត្រឹម​ម៉ោង ៨​ចុះ​ក្រោម​មិន​ធ្លាប់​ទេ»។

 

ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ លោក វឌ្ឍនៈ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ បាន​លើក​ឡើង​ថា ការ​បោក​សំលៀក​បំពាក់​ពេល​ព្រឹក​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ ប៉ុន្តែ​ជា​ការ​កម្សាន្ត​មួយ​ទៅ​វិញ។ លោក​បាន​និយាយ​ថា៖ «បោក​ខោ​អាវ​ពេល​ព្រឹក​ភ្ញាក់​ពី​គេង​ភ្លាម ដូច​បាន​ហាត់​ប្រាណ… ជួន​កាល​ចាក់​ចម្រៀង​កំដរ​អារម្មណ៍​កាន់​តែ​ស្រស់​ថ្លា»។

 

ទោះ​បែប​នេះ​ក្ដី គេ​ឃើញ​យុវវ័យ​ភាគ​ច្រើន មិន​ទម្លាប់​បោក​សំលៀក​បំពាក់​ពេល​ព្រឹក​ឡើយ ឯ​មួយ​ចំនួន​ទៀត​មិន​បោក​ដោយ​ខ្លួន​ឯង​សោះ​តែ​ម្ដង។ ចុះ​ចំពោះ​ប្រិយមិត្ត​វិញ យល់​ថា​ការ​បោក​សំលៀក​បំពាក់​ពេល​ព្រឹក​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់ ឬ​ជា​ការ​កម្សាន្ត​អារម្មណ៍?

 

អត្ថបទ៖ គង់ វិសាល