មន្រ្តីយោធាម្នាក់ និងមិត្តភក្តិម្នាក់ ថ្លើមធំហ៊ាន បាញ់កាំភ្លើង មួយគ្រាប់ នៅជិតប៉ុស្តិ៍នគរបាល បឹងព្រលឹត

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ នឹងបក្សពួកម្នាក់ពិតជាថ្លើមធំមែនហ៊ានជិះម៉ូតូឌុបមកបាញ់មួយគ្រាប់ជិត ប៉ុស្តិ៍បឹងព្រលឹត ហើយហេតុការណ៌នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់ពីផ្ទុះអាវុធហើយបាន ព្យាយាមជិះម៉ូតូគេចេញ រហូតមកជិតដល់ វិទ្យាល័យទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌចំការមន ចាប់ខ្លួនបានភ្លាម ហើយត្រូវបាន បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងភ្លាមៗផងដែរ។

មន្រ្តីយោធាដែលហ៊ានបាញ់បោះសេរីនោះ គឺប្រើប្រាស់ Glock ។ នៅក្នុងករណីផ្ទុះអាវុធនេះដែរ ប៉ូលិសពុំទាន់ដឹងថា ជាករណីអ្វីមួយឲ្យពិតប្រាកដនោះទេ ព្រោះរឿងហេតុនៃការផ្ទុះអាវុធនេះ ស្ថិតនៅក្នុងការសាកសួរ របស់អាវុធហត្ថក្រុងភ្នំពេញ៕